រដ្ឋបាលស្រុកកំពង់ត្រឡាចបានបើកកិច្ចប្រជុំសាមញ្ញក្រុម ប្រឹក្សាស្រុកលើកទី 18 អាណត្តិទី 3ក្រោមអធិបតីភាពលោកហ៊ុល ច្ទ័នថូប្រធានក្រុមប្រឹក្សាស្រុក

0
16

ខេត្តកំពង់ឆ្នាំង នៅថ្ងៃច័ន្ទ១៥ កើត ខែមិគសិរឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច លើកទី១៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ហ៊ុល ច័ន្ទថូប្រធានក្រុមប្រឹក្សាស្រុក ។

នៅក្នុងនោះផងដែរក៏ មានការចូលរួម ពីលោកសន សំអាតអភិបាលរងស្រុកកំពង់ត្រឡាចលោកអាំ សុគន្ធអភិបាល
រងស្រុកកំពង់ត្រឡាច និងអស់លោកលោកស្រីជាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំលោកមេឃុំគ្រប់ឃុំក្នុងស្រុកកំពង់ត្រឡាច និងកងកម្លាំងសមត្ថកិច្ចទាំង 3 ប្រភេទ មន្ត្រីតាមជំនាញនៅ
ក្នុងសាលាស្រុកកំពង់ត្រឡាចចូលរួមជាច្រើនផងដែរ។

ក្នុងឱកាសនោះផងដែរ លោកសន សំអាតអភិបាលរងស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ថា ថ្មីៗនេះជំងឺកូវីដ19 កំពុងតែមានការឆ្លងរាលដាលបន្តទៀតហើយសូមបងប្អូនដែលមានកូនត្រូវរៀបអាពាហ៍ពិពាហ៍បើអាចខានបានត្រូវខានទៅ តែបើមិនអាចខានបានក្នុងការរៀបអាពាហ៍ពិពាហ៍នោះទេ ទៅរៀបចំតុអ្នកហូបការមាន៤នាក់ទៅ៥នាក់ អង្គុយឆ្ងាយពីគ្នា2ម៉ែត្រទៅ 3ម៉ែត្រ ហើយត្រូវបាញ់អាកុលលាងដៃនិងពិនិត្យកំដៅឲ្យបានត្រឹមត្រូវមុននឹងឲ្យភ្ញៀវចូលទៅកាន់កន្លែងមង្គលការ។

លោកក៏បានបន្តឲ្យដឹងទៀតថាហើយបើមានកូនចៅដែលកំពុងសិក្សា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ
យុវជននិងកីឡា នឹងត្រូវលាងដៃនឹងទឹកសាប៊ូឬអាកុលជេលឲ្យបានញឹកញាប់ជាប្រចាំ ហើយចំពោះម្ចាស់ហាងខារ៉ាអូខេ ដែលមាននៅក្នុងស្រុកកំពង់ត្រឡាចសូមផ្អាកការរកស៊ីមួយរយៈខ្លីសិន។

ជាចុងក្រោយ លោកសន សំអាតអភិបាលរងស្រុកកំពង់
ត្រឡាច ក៏មានប្រសាសន៍ផ្ដាំផ្ញើដល់អស់លោក លោកស្រីក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំលោកមេឃុំ ត្រឡប់ទៅមូល
ដ្ឋានវិញសូមធ្វើការផ្សព្វផ្សាយនិងតាមដាន បើសង្ស័យចំពោះបងប្អូនប្រជាពលរដ្ឋណា ដែលក្អកញឹកញាប់ ហើយក្តៅខ្លួនចាប់ពី 3 ថ្ងៃឡើងទៅ សូមផ្ដល់ព័ត៌មានទៅលោកប្រធានសុខាភិបាលស្រុក កំពង់ត្រឡាចយើងឲ្យបានឆាប់ជាទីបំផុតដើម្បីយកពួកគាត់មកព្យាបាលដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 នៅតាមភូមិឃុំឬ សហគមន៍របស់យើងដែលគ្រប់គ្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here