មន្ត្រីឧទ្យាននុរក្សស្នាក់ការព្រះអាទិត្យ ស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើល្មើសច្បាប់ បាន ពីរ គ្រឿងនិងរត់រួចមួយគ្រឿង ដែលគេសង្ស័យថាជារថយន្តរបស់មេឈ្មួញដុះស្លែឈ្មោះ រី ថន និង បក្សពួក

0
36

ខេត្តកំពង់ធំ);រថយន្តសាំយ៉ុងដឹកឈើសុក្រំ ៣ គ្រឿង ត្រូវបានកម្លាំងឧទ្យាននុរក្ស ស្ទាក់ចាប់បានពីរគ្រឿង រត់រួចមួយគ្រឿង ដែលប្រភពជាច្រើនបានបញ្ជាក់ថា ជារបស់ លោក រី ថន និង លោក អួក ដែលជាមេឈ្មួញរកស៊ី ទិញលក់បទល្មើសព្រៃឈើខុសច្បាប់ដល់ល្បីនៅភូមិដងក្ដា ជាយូរណាស់មកហើយ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី 30 ខែ វិច្ឆិកា 2020 នេះ ដោយមានការបញ្ជាពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងឧទ្យាននុរក្ស ស្នាក់ការព្រះអាទិត្យ ដឹកនាំដោយលោកជិនជីង បានស្ទាក់ចាប់ រថយន្តសាំយ៉ុង ពីរគ្រឿង មួយ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8443 ពណ៌លឿង ទី2 រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ 2AF-7491 ដឹកឈើល្មើសច្បាប់ ប្រភេទសុក្រំ ចេញពី ភូមិ ពោធិ៍រោង ឃុំ សុខចិត្ត ស្រុកសណ្ដាន់ខេត្តកំពង់ធំ កាត់តាមចំការកៅស៊ូទំរីងឆ្ពោះស្រុកសន្ទុក។
មកដល់ចំណុចចំការកៅស៊ូទំរីងទើបកម្លាំងឧទ្យាននុរក្ស ស្ទាក់ចាប់បានពីគ្រឿង ដោយម្ចាស់រថយន្តចុះរត់បាត់ស្រមោល ចំណែកឯ រថយន្ត ១ គ្រឿងទៀតរត់រួច ដោយសារកម្លាំងមន្ត្រីបរិស្ថានមានគ្នាតិចពេក (កម្លាំងឧទ្យានុរក្សបីនាក់ និង អ្នកសារព័ត៌មានពីរនាក់) ។

បើយោងតាម លោក ជិន ជីន អនុប្រធានឧទ្យាននុរក្ស ស្នាក់ការព្រះអាទិត្យ បានប្រាប់សារពត៌មានយើងមុននេះបន្តិចថា រថយន្តសាំយ៉ុងទាំង 2 គ្រឿងនេះប្រហែលជារបស់លោក រី ថន រស់នៅភូមិដងក្ដា ឃុំ ក្រយារ ស្រុក សន្ទុក ខេត្ត កំពង់ធំ ។
បច្ចុប្បន្នរថយន្តល្មើសច្បាប់ ទាំងពីរគ្រឿង នឹងវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការព្រះអាទិត្យរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់

LEAVE A REPLY

Please enter your comment!
Please enter your name here