ជនសង្ស័យលួចម៉ូតូសណ្តោងរ៉ឺម៉ករបស់ប្រជាពលរដ្ឋត្រូវសមត្ថកិច្ចស្រាវជ្រាវក្របួចជាប់

0
60

កំពង់ធំ៖ នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ចាប់ខ្លួនក្រោយពីលួចម៉ូតូសណ្តោងរ៉ីម៉ករបស់ប្រជា ពលរដ្ឋ ទុកនៅចំណុចក្រោមផ្ទះជនរងគ្រោះស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤ៈ០០នាទី ឈានចូលថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ម៉ោងប្រហែល១៦ៈ០០ ជនរងគ្រោះបានយកម៉ូតូសណ្ដាងរ៉ឺម៉កទៅទុកក្រោមផ្ទះរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម៉ោងប្រហែល៤ទៀបភ្លឺជនរងគ្រោះបានចុះពីលើផ្ទះមកដីស្រាប់តែបាត់ម៉ូតូរ៉ឺម៉កពីក្រោមផ្ទះ ក៏នាំបងប្អូនដើររក លុះដល់ម៉ោង ៥និង៣០នាទីព្រឹកក៏ប្រទះឃើញរ៉ឺម៉កទុកចោលនៅភូមិច្រាំងសរ ឃុំទ្រា បាត់តែម៉ូតូ ហើយក៏រាយការណ៍ជូនសមត្ថកិច្ច នគរបាល ធ្វើការស្រាវជ្រាវរករហូតឃាត់ខ្លួនជនសង្ស័យបាននៅម៉ោង៨និង០០នាទីព្រឹក។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ម៉ូតូសណ្តោងរ៉ឺម៉ក ដែលជន សង្ស័យបានលួច ម៉ាកHongda Dream C125 សេរីឆ្នាំ2002 ពណ៌ខៀវលាយខ្មៅ ស្លាកលេខ(សេរីចាស់) ព.2157 ភព1 លេខតួនិងលេខម៉ាស៊ីន 8016487 ជាកម្មសិទ្ធរបស់ជនរងគ្រោះ ឈ្មោះ ឃី ចន្តា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ មុខរបរ កសិករ ។ ដោយឡែកជន សង្ស័យឈ្មោះ ធន ធុយ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ មុខរបរមិនពិតប្រាដក។

បច្ចុប្បន្ន ជនសង្ស័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here