គោយន្តកន្ត្រៃដឹកឈើកចំនួន២ គ្រឿង ត្រូវបានកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ស្ទាក់ចាប់បាន

0
82

កំពង់ធំ៖. កាលពីរសៀលថ្ងៃទី០១ខែ ធ្នូ ឆ្នាំ ២០២០នេះ កំលាំងជំនាញផ្នែកបាលព្រៃឈើសណ្តាន់ដឹកនាំដោយលោកឃិនវណ្ណះនាយរងផ្នែកបានស្ទាក់ចាប់គោយន្តកន្រ្ទៃពីរគ្រឿង ដឹកឈើល្មើសច្បាប់ ប្រភេទឈើ (កកោះ)និង ប្រភេទឈើ (ឈើទាល) ដឹកចេញពី ភូមិ រងខ្នាយ ឃុំ មានរិទ្ធ លុះមកដល់ត្រង់ចំណុច តំបន់អូរក្រញូង ឃុំសុចិត្រស្រុកសណ្តាន់ទើបស្ទាក់ចាំបាន។
បើយោងតាម លោក ឃិន វណ្ណៈនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់បានប្រាប់សារពត៌មានយើងអោយដឹងថា គោនយ្តកន្រ្តៃទាំងពីរ គ្រឿងខាងលើនេះបង្ក្រាបបានយ៉ាងរលូនគឺដោយសារការចូលរួមសហការជាបងប្អូនអ្នកសារព័តមាន
បច្ចុប្បន្នគោយន្តកន្ត្រៃ ល្មើសច្បាប់ ទាំងពីរគ្រឿង នឹងវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើសណ្តាន់រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here