គ្រឿងចក្រជាច្រើនគ្រឿងរបស់ក្រុមហ៊ុនកាយយកអាច៏ដីស្តារបឹងតាគមនៅតែមិនគោរពតាមការណែនាំពីអាជ្ញាធរស្រុក

0
63

(បាត់ដំបង)គ្រឿងចក្រជាច្រើនគ្រឿងរបស់ក្រុមហ៊ុនឯកជននៅតែបន្តជីកយកអាច៏ដីដើម្បីស្តារបឹងតាគមនៅព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០២០វេលាម៉ោង១១និង១០នាទីស្ថិតនៅត្រង់ចំណុចបរិវេណបឹងបុរាណមួយកន្លែង ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកមុិល សុផលអភិបាលស្រុកឯកភ្នំបានប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២០វេលាម៉ោង១១និង៣៥នាទីថា ចំពោះគ្រឿងចក្រជាច្រើនគ្រឿងនៅត្រង់ចំណុចខាងលើនេះគឺបានចូលមកធ្វើការស្តារបឹងតាគមនេះចាប់តាំងពីដើមខែ៦ឆ្នាំ២០២០មកម្លេះ។មួយវិញទៀតបញ្ហាស្តារបឹងនេះជាការស្នើរសុំពីបងប្អូនប្រជាពលរដ្ធដើម្បីស្តុបទឹកប្រើប្រាស់នារដូវប្រាំងរីងស្ងួតជាដើម។ល។

លោកបន្តទៀតថាចំពោះការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ធខាងលើនេះខាងស្រុកក៏បានស្នើរសុំបន្តទៅក្រសួងវប្បធម៌និងវិចិត្រសិល្ប:ពីព្រោះបឹងតាគមជាស្រះបុរាណតាំងពីយូលង់ណាស់មកហើយនិងមានការឯកភាពពីលោកអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធទៀតផង។ហើយការស្តាប់បឹងតាគមនេះមានផ្ទៃដីចំនួន១០ហិចតានិងមានជំរៅ៦ម៉ែត្រហើយមានលិខិតអនុញ្ញាតិត្រឹមត្រូវនិងបញ្ចប់នៅចុងខែមួយ២០២១ខាងមុខ។ចំណែកបរិវេណស្រះដែលកំពុងធ្វើស្តារបឹងសព្វថ្ងៃនេះខាងស្រុកនិងរៀបចំដាំកូនឈើព័ន្ធជុំវិញធ្វើជាកន្លែងទេសចរណ៏ព្រោះទីនោះជាប់ទៅនឹងប្រាសាទឯកភ្នំដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តជាតិមកទស្សនានៅទីនោះតែម្តង។

លោកអភិបាលស្រុកដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថាដោយឡែកការលើកឡើងពីបងប្អូនប្រជាពលរដ្ធមកថាមានឡានដឹកដីជាច្រើនគ្រឿងបើកបរលឿនៗនិងហុយមកលំនៅដ្ធានរបស់ពួកគាត់នោះគឺខាងស្រុកបានទទួលស្គាល់ហើយគឺមានឡានខ្លះគោរពនិងខ្លះទៀតក៏មិនគោរពដែរ។តែខាងសាលាស្រុកក៏បានណែនាំទៅដល់ម្ចាស់ឡានដែលបានមកធ្វើអាជីវកម្មទាំងអស់មកធ្វើកិច្ចសន្យា។ហើយសំណូមដល់ម្ចាស់អាជីវកម្មមេត្តាណែនាំដល់កូនចៅនិងគោរពទៅតាមតាមការណែនាំរបស់អាជ្ញាធរស្រុកទីមួយពេលដឹកដីចេញពីរណ្តៅដីត្រូវឲ្យតាកុងឡាននីមួយៗគ្របតង់ជាប្រចាំដើម្បីកុំឲ្យធាក់ដីច្រុះតាមផ្លូវសាធារណ:ពីព្រោះខ្លាចមានភ្លៀងមករអិលដល់អ្នកធ្វើដំណើរតាមដងផ្លូវជាយក្យថាហេតុ។

សូមបញ្ជាក់ថានៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២០វេលាម៉ោង១១ជាងថ្ងៃដដែលនោះនៅពេលក្រុមការងារពត៌មានយើងចំនួន៣អង្គភាពកំពុងតែចុះផ្តិតយករូបភាពដែលគ្រឿងចក្រកំពុងស្តារបឹងតាគមស្ថិតនៅត្រង់ចំណុចខាងលើក៏ស្រាប់តែមានលិចមុខបុរសម្នាក់មិនដឹងថាគាត់ជានរណាទេជិះម៉ូតូមួយគ្រឿងពណ៌ស្បង់លោកមកក្បែរឡានរួចលួចថតឡាននិងរូបថតក្រុមការងារពត៌មានយើងទាំង៣នាក់តែម្តង ថាបុរសដែលមានភិនភាគខាងលើនោះថតយករូបពួកខ្ញុំទៅធ្វើអ្វីនោះទេ។

ជាចុងក្រោយដើម្បីធានាបាននូវសុវត្តិភាពនូវការធ្វើដំណើរក៏ដូចជាចុះយកពត៌មានជួយសង្គមនិងជាសារមួយទៅដល់ថ្នាក់នាំពីព្រោះបុគ្គលដែលមានភិតភាគខាងលើនេះថតយករូបនិងឡានរបស់ក្រុមការងារពត៌មានយើងក្នុងគោលបំណងយ៉ាងណានោះទេ។ក្នុងនាមខ្ញុំបាទជាតំណាងឲ្យ៣អង្គភាពសូមជូនដំណឹងនេះទៅដល់អាជ្ញាធរឃុំស្រុកនិងកម្លាំងមានសម្ថកិច្ចទាំងអស់ជ្រាបជាដំណឹងដោយក្តីអនុគ្រោះ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here