លោកព្រិន សាវិននាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបភ្លេចតួនាទីខ្លួនអស់ហើយបានអោយឈ្មោះសេងហុងហៅអាហុងក្បាលដែកនឹងលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំងជាអ្នកប្រមូលលុយបង្កើតបទល្មើស

0
30

សៀមរាប_ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ សកម្មភាពដាក់ឆ្នុករាប់ពាន់អំពូលដូចទីក្រុងហុងកុងលោកព្រិនសាវិននាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ដេកសម្ងំសោយសុខមិនខ្ចីរវល់ ដោយសារតែមានឈ្មោះសេងហុង ហៅអាហុងក្បាលដែក ជាអ្នករៀបចំ(កញ្ចប់ហ៊ុយៗ)ជូនលោកនាយខណ្ឌមិនអោយទាស់ចិត្តឡើយ

រីឯលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំងវិញជាជំនួយការដ៏ធំរបស់លោកព្រិនសាវិនសម្រាប់រៀបចំលុយពុករលួយជាមួយលោកសេងហុងហៅអាហុងក្បាលដែកដើម្បីយកទៅផ្គាប់ចិត្តមេ ចំណុចនេះហើយដែលលោកព្រិនសាវិនស្ពឺកដៃ ស្ពឹកជើង ជាប់ត្រគៀកងាគមិនរួចបង្ក្រាបមិនកើត

សកម្មភាពដាក់អំពូលឆ្លុករាប់ពាន់អំពូលចាប់ពីកំពង់ឃ្លាំងរហូតមកដល់ព្រំប្រទល់ខេត្តកំពង់ធំក្នុងទឹកដីស្រុកជីក្រែងស្ថិតនៅឃុំអន្លង់សំណរ គឺអំពូលឆ្នុករីកដូចផ្សិតពាសពេញផ្ទៃទឹក សកម្មភាពជាក់ស្ដែងជារៀងរាល់ឆ្នាំបែបនេះតើឯកឧត្តមថ្នាក់ក្រសួងពាក់ព័ន្ធទាំងអស់គិតយ៉ាងម៉េចទៅវិញចំពោះបទល្មើសនេសាទដាក់អំពូលឆ្នុកចាប់ត្រីដោយខុសច្បាប់បែបនេះ

ចំណែកឈ្មោះសេងហុកហៅអាហុងក្បាលដែកល្បីរាប់ឆ្នាំមកហើយអះអាងថាសុទ្ធតែកូនធម៌ឯកឧត្តមនេះឯកឧត្តមនោះដើម្បីរត់ការឆ្នុកជារៀងរាល់ឆ្នាំដោយមិនអាចមានជំនាញណាបង្ក្រាបបានប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទាំងអស់ដែលរស់នៅជាប់កន្លែងបង្ករបទល្មើសដាក់អំពូលឆ្លុកចាប់ត្រីជារៀងរាល់ឆ្នាំពួកគាត់មានការសោកស្ដាយយ៉ាងខ្លាំងបំផុតតែមិនដឹងធ្វើយ៉ាងម៉េចបើមន្ត្រីជំនាញមិនបង្ក្រាបទៅហើយព្រមទាំងមានលោកសេងហុងហៅអាហុងក្បាលដែកជាអ្នកកាងលើបទល្មើសទាំងអស់នេះផងដែរ

ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថាជារៀងរាល់យប់ចាប់ពីម៉ោង 7:30អំពូលឆ្លុកនៅក្នុងឃុំអន្លង់សំណរហូតទៅដល់កំពង់ឃ្លាំងបានពន្លឺឡើងដូចទីក្រុងហុងកុង តើបង្កើតមន្ត្រីជំនាញមកធ្វើអីបើបង្កើតមកហើយរួមគំនិតគ្នាបំផ្លាញធនធានមច្ឆាជាតិដោយមិនខ្លាចច្បាប់បន្តិចសោះសូម ឯកឧត្តម អេងជាសាន្តប្រធានរដ្ឋបាលជលផលចាត់មន្ត្រីជំនាញដើម្បីទុបស្កាត់ផងទាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here