ភ្លើងឆាបឆេះកុដិព្រះសង្ឃនៅវត្តកែវមុនិ សង្ស័យទុស្សេខ្សែភ្លើង

0
62

ខេត្តពោធិ៍សាត់ ៖ កុដិព្រះសង្ឃ១ខ្នងនៅវត្តកែវមុនី ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនផងដែរ ដែលគេសង្ស័យអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ។

ហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើ បានធ្វើបាននៅវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបរិវេណ(វត្តកែវមុនី)ស្ថិតនៅភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គីភ័យឆាបឆេះកុដិព្រះសង្ឃ១ខ្នងនេះ សង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា ទំហំ១០ម៉ែត្រ គុណនឹង១២ម៉ែត្រ សម្ភាររួមមានៈ ឈើក្លោងទ្វារព្រះវិហាប្រវែង៥ម៉្រែត្រ ប្រាក់សម្រាប់កសាងចំនួន៥លានរៀល អង្ករចំនួន១៥ការុង ត្រៃចំនួន៨ តុចំនួន៤ និងសម្ភារផ្សេងៗមួយចំនួនទៀត ករណីនេះគេឃើញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគម ដោយប្រើប្រាសទឹកបាញ់ពន្លត់អស់ចំនួន២រថយន្ត មូលហេតុៈ អាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here