សមត្ថកិច្ច អ.ហ ខេត្ត ចាប់ជនសង្ស័យចំនួន៣នាក់ព័ន្ធករណី ធ្វើ អោយខូចខាតដោយចេតនា និងកាប់បំផ្លាញព្រៃ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត

0
65

……………………………………….
កំពង់ឆ្នាំង : ជនសង្ស័យចំនួន៣នាក់ព័ន្ធករណី ធ្វើ អោយខូចខាតដោយចេតនា និងកាប់បំផ្លាញព្រៃ លិចទឹក ត្រូនបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយ មានការសម្របសម្រួលពីឯកឧត្តម អុិត សុធាព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង ១៥:៤៨ នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានឲ្យដឹងថាក្នុងការចុះឃាត់ ខ្លួនជនសង្ស័យខាងលើនេះ ប្រើប្រាស់កម្លាំងកង រាជអាវុធហត្ថខេត្តចំនួន ០៤ នាក់ មធ្យោបាយរថយន្ត ០១ គ្រឿង ។ លោក ហង្ស សុជាតិ បានឲ្យដឹងទៀតថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួន ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ ៤១ ឆ្នាំ , ឈ្មោះ ឡេ យ៉ាំងទិន ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ឡេ យ៉ាំងតាង ភេទប្រុស អាយុ ២៣ ឆ្នាំ ទាំងបីនាក់មាន ទីលំនៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងវត្ថុតាងដកហូតរួមមាន :ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ។

ក្រោយចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here