សង្ស័យមានខ្នងបង្អែកធំហើយទើបទីតាំងបើកលេងល្បែងអាប៉ោងបៀរនៅទល់មុខសាលាបឋមសិក្សាក្រេពើជើងបានយ៉ាងរលូន

0
76

(បាត់ដំបង)ក្រោយផ្ឋុះព្រឹត្តការកូវីត២៨វិច្ឆកាថ្មីទីតាំងបើកលេងល្បែងបៀរអាប៉ោងដុះស្លែមួយកន្លែងនៅតែមានការប្រមូលផ្តុំគ្នាជាប្រចាំថ្ងៃស្ថិតនៅទល់មុខសាលាបឋមសិក្សាក្រពីជើង ត្រង់ចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ប្រភពពីក្រុមអ្នកដែលញៀនទៅនឹងល្បែងអាប៉ោងដូចគ្នាដោយមិនបានប្រាប់ពីអត្តសញ្ញាណបានលួចបង្ហើបប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៣និង១០នាទីថា ការបើកលេងអាប៉ោងនៅចំណុចខាងលើនេះមានជាយូមកហើយដែរ ហើយការដែលមានមនុស្សចូលលេងភាគច្រើនមានចាប់ពីម៉ោង១០ព្រឹករហូតដល់យប់ទៀតផង។

ប្រភពពីអ្នកជិតខាងដែលរស់នៅក្បែរទៅនឹងទីតាំងខាងលើនោះក៏បានលួចខ្សឹបប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅថ្ងៃដដែលពីម្សិលមិញថា មួយថ្ងៃៗគាត់បានឃើញមនុស្សជាច្រើនជិះម៉ូតូចូលទៅលេងអាប៉ោងពីព្រឹកទល់ល្ងាចពេលខ្លះរំខានដល់ការសម្រាកពេលថ្ងៃក៏មានដែរហើយមួយទៀតគាត់យោគយល់ដល់អ្នកជិតខាងដូចគ្នាទើបចេះតែទ្រាំបន្តទៀតទៅហើយគាត់រងចាំមើលថាតើអាជ្ញាធរមានវិធានការយ៉ាងណាទៅលើទីតាំងល្បែងអាប៉ោងមួយនេះ។

ជុំវិញករណីទីតាំងបើកលេងល្បែងអាប៉ោងត្រង់ចំណុចខាងលើនេះដែរខាងក្រុមការងារពត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោកប៉ាន់វណ្ណនី អធិការស្រុកបាណន់បានទេដោយខលទូរស័ព្ទចូលហើយមិនមានអ្នកលើក។គួររំលឹកដែរថាបញ្ហាទីតាំងដែលហ៊ានបើកលេងល្បែងអាប៉ោងហើយមានមនុស្សជុំគ្នាច្រើនបែបនេះមិនខ្លាចរអាការឆ្លងកូវីត១៩ទូទាំងប្រទេសនោះ។បងប្អូនប្រជាពលរដ្ធរស់នៅក្នុងភូមិក្រពីជើងរងចាំមើលថាតើសម្ថកិច្ចស្រុករឺខេត្តហ៊ានបង្រ្កាបកន្លែងទីតាំងបើកលេងល្បែងអាប៉ោងយ៉ាងរលូនហើយប្រហើនទៅនឹងប្រសាសន៏ប្រមុខថ្នាក់ដឹកនាំបែបនេះ។

បើតាមការបញ្ជាក់តាមប្រព័ន្ធតេលេក្រាមពីលោកឧត្តមសេនីយ៏ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៤និង៣០នាទីពីម្សិលមិញថា លោកបានដាក់បទបញ្ជាតាមអធិការគ្រប់ស្រុករួចរាល់អស់ហើយ គឺមិនអនុញាតិឲ្យមានការបើកលេងល្បែងសុីសងតាមមូលដ្ធានជាដាច់ខាត។ពិសេសជាងនេះទៅទៀតដោយយោងទៅតាមការដាក់បទបញ្ជាពីប្រមុខរាជរដ្ធាភិបាលក៏ដូចជាសេចក្តីជូនដំណឹងរបស់រដ្ធាបាលខេត្តស្តីពីការរីករាលដាលជំងឺកូវី១៩ថ្មីនៅថ្ងៃទី២៨ខែវិច្ឆកាកន្លងទៅនេះ។លោកបន្តទៀតថាដើម្បីការពារសុវត្តុភាពនៅតាមភូមិឃុំសហគមន៏នៅតាមមូលដ្ធានមិនឲ្យមានការជួបជុំគ្នាចាប់ពី២០នាក់ឡើងទៅដែលជាមិនមានការចាំបាច់នឹងត្រូវនៅឃ្លាតពីគ្នាជានិច្ចហើយបន្តទប់ស្កាត់ការពារកូវីត១៩ទាំងអស់គ្នា៕ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here