រថយន្តម៉ាកMiNiពណ៍សមួយគ្រឿងត្រូវបានឆាបឆេះស្ទើអស់ ខេត្តកំពង់ឆ្នាំង

0
66

រថយន្តម៉ាកMiNiពណ៍សមួយគ្រឿងត្រូវបានភ្លើងឆាបឆេះខណះដែលកុំពង់បើកបរនៅលើកំណាត់ផ្លូវជាតិលេខ៥បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅជិតៗទីនោះ ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីថ្ងៃ៣ធ្នូ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧និង៨៨ចំណុចភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។
រថយន្តដែលរងការឆាបឆេះខាងលើនេះម៉ាក់MiNi( Matrx)ពាក់ស្លាលេខPP2BJ6849បើកបរក្នុងដំណើរពីជើងទៅត្បូងបើកបរដោយឈ្មោះ ស៉ឹមសាលី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិទី7 សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។
សាក្សីដែលមើលឃើញហេតុការណ៍ឆេះរថយន្តនៅខាងមុខនេះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញរថយន្តដែលកំពុងបើកបរមានហូរសាំងចេញមកខាងក្រៅតាមផ្លូវក៏បានជិះម៉ូតូតាមប្រាប់ម្ចាស់រថយន្តឆាបឆេះចេញអណ្តាតភ្លើងចេញបាត់ ។

ភ្លាមនោះប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបាននាំគ្នាមកទៀតយកទឹកមកជួយជះលើរថយន្តនិងខ្លះទៀតជួយគោះរថយន្តដើម្បីជួយពន្លត់ ។
នៅពេលកំពុងកើតហេតុគេឃើញរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង 3 គ្រឿងចេញទៅជួយពន្លត់បានទាន់ពេលវេលាផងដែរ ។

នៅក្នុងហេតុការណ៍ឆេះរថយន្តខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នកធ្វើដំណើរនៅតាមផ្លូវសាធារណៈនៅឡើយ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here