បង្ហាញមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណី ជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

0
60

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នគរបាលប្រឆាំងគ្រឿងញៀនខេត្តបានបង្ហាញមុខជនសង្ស័យពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ចំនួន០៥នាក់ ។

លើកទី១ បង្ក្រាបករណីសមគំនិតជួញដូរ និង ប្រើ ប្រាស់ គ្រឿងញៀនខុសច្បាប់ធ្វើឡើងនៅវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ក្នុងការបង្ក្រាបនេះឃាត់ខ្លួនជន សង្ស័យ ០២នាក់ ឈ្មោះ រឿន មនោ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ និងឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំងពីរនាក់នេះរស់ នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាង ទូរស័ព្ទដៃ០១គ្រឿង, បាឡាស្មាច់ ០១គ្រឿង, ដាវ០១ដើម និង ឧបករណ៍ជក់មួយ ចំនួន។

លើកទី២ បង្ក្រាបករណីជួញដូរ និង ប្រើប្រាស់ គ្រឿង ញៀនខុសច្បាប់ ធ្វើឡើងនៅវេលាម៉ោង ១៧:១០ នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចភូមិកំពង់ត្រឡាចក្រោម ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់
ឈ្មោះ សាន ចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ វត្តពោធិ៍ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០ កញ្ចប់ (ទម្ងន់ ៤.១៦ ក្រាម), ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូ ០១គ្រឿង ។

លើកទី៣ បង្ក្រាបករណី ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ នៅវេលាម៉ោង១៤:២៥ នាទី
នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិប្រកក្តា ឃុំវិហាហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ស្រេង វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិប្រកក្តា ឃុំវិហាហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ពាក់ព័ន្ធជួញដូរថ្នាំញៀន។ និងឈ្មោះ វន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាជាល ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើប្រាស់ ថ្នាំញៀន។ និងដកហូតៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៨ កញ្ចប់ ទម្ងន់ ៦២.៧៣ ក្រាម និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ជនសង្ស័យទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។

LEAVE A REPLY

Please enter your comment!
Please enter your name here