ក្រុមឈ្មួញដែលមានឥតពលបានដាក់គ្រឿងចក្រកាយទន្ទ្រានដីភ្នំស្ទើរាបស្មើ ទៅហើយបើមិនមានការទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធ

0
63

(ខេត្តបាត់ដំបង ): សេចក្តីរាយការណ៏ជាបឋមភ្នំដីសខ្លះគេហៅភ្នំរំសាយសក់ដែលជាសម្បត្តិធម្មជាតិរបស់រដ្ឋស្ថិតក្នុងភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំប។ត្រូវបានក្រុមឈ្មួញធ្វើអាជីវកម្មដោយដាក់គ្រឿងចក្រទន្រ្ទានកាយយកអាចម៍ដីស្ទើរាបស្មើយ៉ាងអាណាធិបតេយ្យចូលមកធ្វើសកម្មភាពជិតដប់ថ្ងៃមកហើយ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំខាងលើនេះបានបង្ហើបប្រាប់អោយដឹងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះថា ជាច្រើនថ្ងៃមកហើយពួកគាត់បានសង្កេតឃើញក្រុមឈ្មួញនាំយកគ្រឿងចក្រចូលមកដាក់កាយទន្រ្ទានភ្នំយកអាចម៍ដីដឹកចេញរាប់សិបឡានក្នុងមួយថ្ងៃៗ តែមិនដឹងថាគេយកទៅលក់ឬយកធ្វើអ្វីនោះទេ ហើយក៏មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះដែរ ព្រោះមិនឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណាម្នាក់ចុះមកហាមឃាត់ឬធ្វើការបង្ក្រាបឡើយ ។

ដោយឡែកលោក ហោ ដែលជាម្ចាស់គ្រឿងចក្រខាងលើបានអោយដឹងតាមរយះទូរស័ព្ទនៅរសៀលថ្ថៃទី២ខែធ្នូឆ្នាំ២០២០ថា រឿងនេះលោកបានសុំអនុញ្ញាតទៅខាងស្រុក ខាងខេត្ត និងខាងរ៉ែដែរ ដោយយកទៅធ្វើផ្លូវមួយខ្សែប្រវែង២០០០ម៉ែត្រនៅឃុំឈើទាលរួចក៏បិទទូរស័ព្ទទៅវិញ ។

ពាក់ព័ន្ធទៅហ្នឹងគ្រឿងចក្រដែលកំពុងទន្ទ្រានកាយដីភ្នំនៅត្រង់ចំណុចខាងលើនេះដែរ លោក កោះសេងហាវមេឃុំឈើទាល បានបញ្ជាក់ប្រាប់តាមទូរស័ព្ទដល់ក្រុមអ្នកយកព័ត៌មានយើងអោយដឹងនៅព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីថា បញ្ហារឿងនឹងគឺជាគំរោងខាងឃុំបានស្នើរទៅស្រុកនិងមានការឯកភាពពីអភិបាលខេត្តផងនោះ ទើបខាងឃុំបានឲ្យគ្រឿងចក្រចូលមកចាក់ដីធ្វើផ្លូវមួយខ្សែមានចម្ងាយ២០០០ម៉ែត្រនិងដីគ្រួសចំនួន២០០ឡាន។

លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ឲ្យដឹងតាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០២០ថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យនិងធ្វើកំណត់ហេតុរួចផ្អាកសកម្មភាពម្ចាស់អាជីវកម្មនោះភ្លាមបើពុំមានការស្នើសុំត្រឹមត្រូវ។លោកបន្តទៀតថាចំពោះគ្រឿងចក្រដែលចូលមកយកអាច៏ដីនោះគឺមានការស្នើសុំពីឃុំស្រុកនិងមានការឯកភាពពីលោកអភិបាលខេត្តតាំងពីដើមខែកញ្ញាមកម្លេះ។ហើយមួយវិញទៀតការស្នើសុំរបស់ឃុំឈើទាល គឺមានដីគ្រួសចំនួន២០០ឡាន ប្រវែងផ្លូវ២០០០ម៉ែត្រ។

ការលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងមាត់ថ្នល់ស្ថិតនៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០២០វេលាម៉ោង៩និង៥០នាទីថា ចំពោះក្រុមហ៊ុនឡានដឹកដីខាងលើនេះបានដឹកជញ្ជូនដីយកមកធ្វើផ្លូវក្រោយទឹកជំនន់នេះគឺគាត់បានឃើញមកចាក់នៅព្រឹកទេកន្លងមកពុំដែលមានឡើយឡើយ។

គួររំលឹកដែរថានៅរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២០ពីម្សិលមិញនេះក្រុមការងារពត៌មានយើងបានចុះទៅផ្តិតយករូបភាពដែលគ្រឿងចក្រកំពុងធ្វើសកម្មភាពនៅលើខ្នងភ្នំដីសនោះ ហើយឡានជាច្រើនគ្រឿងបានដឹកចេញមកខាងក្រៅមួយល្ងាចពេញតែម្តង។ហើយពេលខលទៅនាំទៅម្ចាស់គ្រឿងចក្របានតបមកថាយកទៅធ្វើផ្លូវ។ចំណែកលោកមេឃុំឈើទាលឈ្មោះកោះសេងហាវបានប្រាប់ដូចគ្នាថាយកមកធ្វើផ្លូវដូចគ្នាដែរ ចំពោះការបកស្រាយនេះហាក់បីដូចជាមិនស្របតាមការស្នើសុំទាល់តែសោះ។

សូមបញ្ជាក់ថាមជ្ឈដ្ធានជាច្រើនបានមានការងឿងឆ្ងល់ថាក្រោយការបកស្រាយរបស់លោកមេឃុំឈើទាលដល់អ្នកពត៌មានហាក់បីដូចជាមានការលាក់លៀមមិនច្បាស់លាស់បើយោងទៅតាមការស្នើសុំជាមួយនឹងថ្នាក់ដឹកនាំខេត្តចឹងពីព្រោះការស្នើរសុំធ្វើផ្លូវតែមួយខ្សែទេនៅពេលបកស្រាយថាមានច្រើនខ្សែទៅវិញ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here