សមត្ថកិច្ចបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់

0
861

ខេត្តស្វាយរៀង៖ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង។

ប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានធ្វើឡើងនៅថ្ងៃទី១និងទី២ខែធ្នូឆ្នាំ២០២០នៅ២ឃុំគឺកណ្តៀងរាយនិងឃុំរមាំងថ្កោល ស្រុកស្វាយទាប ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យមាន៖

ទី១-ឈ្មោះ ជឿន ឡុងរីណា

ទី២-ឈ្មោះ ឈីត តីរ៉ា

ទី៣-ឈ្មោះ តេង វុទ្ធី ហៅក្ដាម

ទី៤-ឈ្មោះ វ៉ត សំអាល់។

ចំណែកវត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង, ម៉ូតូ២គ្រឿង, ទូរស័ព្ទដៃ៦គ្រឿង,ដាវសាមូរ៉ៃ២ដើមព្រមទាំងឧបករណ៍សម្រាប់ជក់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១និង២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីកែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងលោកវិរសេនីយ៍ឯកកាន កេន នាយការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចឃុំកណ្តៀងរាយនិងឃុំរមាំងថ្កោល ស្រុកស្វាយទាប ដោយបានឃាត់ខ្លួនជនសង្សយ័បានជាបន្តបន្ទាប់ចំនួន៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here