ជំនោរត្រជាក់បក់មករំភើយធំក្លិនស្អុយៗបញ្ហាមច្ឆាជាតិរសនៅមិនសុខដោយសារជលផលបំផ្លាញគ្មានសល់តាំងពីកូនត្រី

0
43

°°°°°°°°°°°°°°°°°°°°°°°°°°°°′°°°°°°°°°°°

(ខេត្ត កំពង់ធំ ) ថ្ងៃទី 3 ខែធ្នូឆ្នាំ 2020 ប្រជានេសាទនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើសុំអោយថ្នាក់ដឹកនាំនឹងក្រសួងពាក់ព័ន្ធគ្រប់ស្ថាប័នសូមមេត្តាអោយមានចំណាត់ការជំពោះមេខ្លោងបំផ្លាញមច្ឆាជាតិនៅក្នុងបឹងទន្លេសាបគ្រប់រដូវបិទនិងរដូវបើកដែលមានឈ្មោះកង គាម ជារៀងរាល់ឆ្នាំ ផ្ដល់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីឱ្យប្រជានេសាទប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ចាប់ត្រីយកមកលក់ឲ្យខ្លួនវិញ
ករណីនេះមានការពាក់ព័ន្ធនឹងជំនាញគ្រប់លំដាប់ថ្នាក់បានជាឈ្មោះលោកកង គាម ឈរជើងប្រព្រឹត្តបទល្មើសបាននៅក្នុងឃុំផាត់សណ្ដាយដោយរលូន
ប្រជានេសាទបានបន្តបញ្ជាក់យ៉ាងច្បាស់លាស់ថាលោកកង គាម ដែលជាមេខ្លោងបំផ្លាញធនធានមច្ឆាជាតិនៅក្នុងរដូវបិទនេសាទលោកបានវេចលុយឡើងមកជួបជំនាញពាក់ព័ន្ធគ្រប់ទាំងអស់ក៏ដូចរដូវបើកនេសាទលោកបានវេចលុយមកជួបជំនាញនិងមន្ទីរពាក់ព័ន្ធទាំងអស់គ្រប់រដូវកាលបទល្មើសនេសាទ ហើយលោកកងគាម នេះប្រព្រឹត្តបទល្មើសដោយផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងអោយប្រជានេសាទទិញសាច់ស្បៃមុងក្រហមសាច់ស្បៃមុងខៀវក្រឡាញឹកដើម្បីយកមកដាក់លូស្បៃមុងចាប់ត្រីប្រព្រឹត្តដោយខុសច្បាប់លក់ឲ្យខ្លួនវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here