ឯកឧត្តម អុិត សុធាព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង. បរិច្ចាកនូវថវិកាផ្ទាល់ខ្លួន ចំនួន៥០០.០០០រៀល ក្នុងមួយខែដល់មណ្ឌល កុមារកំព្រា ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ

0
27

……………………………………..
កំពង់ឆ្នាំង៖ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួន ចំនួន៥០០.០០០រៀល ក្នុងមួយខែដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ រហូតដល់ផុតអណត្តិ ឯកឧត្តម បម្រើការងារនីសាលាដំបូង ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម អុិត សុធា បានថ្លែងឱ្យដឹងថាការដែល ឯក ឧត្តម បរិច្ចាកនូវថវិកាផ្ទាល់ខ្លួនឧបត្ថម្ភដល់មណ្ឌល កុមារកំព្រាខេត្តកំពង់ឆ្នាំងកំពង់ឆ្នាំង ដើម្បីចូលរួមសម្រាលបន្ទុកមណ្ឌល និងអាចសម្រួលដល់ការរស់ នៅរបស់កុមារទាំងអស់ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនេះ ទទួលបានសុខមាលភាព ការរស់រានប្រកបដោយសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ និងសង្គម ព្រោះថាកុមារគឺជាទំពាំងស្នងឬស្សីរបស់ជាតិ និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ។

ឯកឧត្តម អុិត សុធា បានលើកឡើងទៀតថា ការការ ចូលរួមបំពេញនូវក្រពះរបស់ពួកគេ គឺជាការងារដំបូងបំផុត។ប្រសិនបើមិនបំពេញនូវតម្រូវការចាំបាច់នេះមុនទេគឺយើងមិនបាច់និយាយពីការអភិវឌ្ឍក្នុងវិស័យ ផ្សេងៗឡើយ។ ឯកឧត្តម ពិតជារីករាយណាស់ ពេលដែលឃើញពួកគេរស់នៅដោយមានអាហារហូបចុកគ្រប់គ្រាន់ដែលយើងបានចូលរួមចំណែកឧបត្ថម្ភបន្ថែម ហើយសង្ឃឹមថា ពួកគេនឹងអាចបន្តការសិក្សារបស់ពួកគេបានដូចកុមារដទៃទៀតដែលរស់នៅជាមួយឪពុកម្តាយ បើទោះបីពួកគេជួបប្រទះនូវស្ថានភាពជាលំបាកយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ លោកស្រី ឈិត សុទ្ធា ប្រធានមណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង បានសម្តែងនូវមនោសញ្ជេតនា សប្បាយរីករាយ និងកក់ក្តៅបំផុត ចំពោះការបរិច្ចាក ឧបត្ថម្ភ របស់ ឯកឧត្តម ព្រះរាជអាជ្ញា ចូលរួមចំណែកក្នុងការលើកកម្ពស់ ទាំងស្មារតី សម្ភារៈ និងអាហារ ដល់កុមារទាំងអស់ក្នុងមណ្ឌលកុមារកំព្រា ខេត្តកំពង់ឆ្នាំង ចាប់ពីពេលនេះតទៅ ។

លោកស្រី ឈិត សុទ្ធា បានឲ្យដឹងថា បច្ចុប្បន្ននៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង មានបុគ្គលិកបម្រើការងារ ក្របខណ្ឌពេញសិទ្ធិចំនួន០២ រូប បុគ្គលិកកិច្ចសន្យាចំនួន០១ និង បុគ្គលិកស្ម័គ្រចិត្ត ចំនួន០២រូប ។ ដោយឡែកកុមារដែលនៅក្រោមការគ្រប់គ្រងរបស់មណ្ឌលបច្ចុប្បន្នមានចំនួន៣០នាក់ ស្រី១៦នាក់ ក្នុងនោះមានកុមារពិការចំនួន០៥នាក់ ស្រី០៣នាក់ និងមានជម្ងឺប្រចាំកាយ០១នាក់ ។ កុមារកំព្រារស់នៅក្នុងមណ្ឌលទាំងអស់គ្នា បច្ចុប្បន្នទាំងអស់គ្នាបានទទួលការសិក្សារៀនសូត្រពីថ្នាក់បឋម ដល់វិទ្យាល័យ ចំនួន២២នាក់ និងចេញទៅបន្តការរៀន សូត្រនៅមហាវិទ្យាល័យ និងជំនាញ ចំនួន០៨នាក់

ក្នុងនាមប្រធានមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង និងតំណាងឲ្យកុមារទាំងអស់ក្នុងមណ្ឌល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបរិច្ចាកនូវថវិកាផ្ទាល់ខ្លួនឧបត្ថម្ភ ដល់មណ្ឌលកុមារកំព្រា និងសូមជូនពរឯកឧត្តមឯកឧត្តម មានសុខភាពបរិបូណ៌ ជោគជ៍យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here