បងប្រុសសិតិមិនគ្រប់ យកដៃអាវរិតកសម្លាប់ប្អូនបង្កើត

0
65

កំពង់ធំ៖ កុមារសតិមិនប្រក្រតីម្នាក់ បានយកដៃអាវទៅរិតកប្អូនបង្កើតរបស់ខ្លួនស្លាប់យ៉ាងអាណោចអធម។

ហេតុការខាងលើនេះបានកើតឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៩៖០០នាទីនៅតំបន់ត្រពាំងកកោះ១ ភូមិអូរអង្គុញ ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសម្លាប់ កុមាររងគ្រោះ ឈ្មោះសឹម រំលី ភេទប្រុសអាយុ១៣ ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានយកដៃអាវរបស់ខ្លួនទៅរឹតក រប្អូនបង្កើតឈ្មោះសឹម អាល់ឡាវី ភេទ ប្រុស អាយុ០៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ក្រោយកើតហេតុជនសង្ស័យគេចខ្លួនបាត់។

តាមការបញ្ជាក់ពីឪពុកម្តាយបានឲ្យដឹងថា ជន សង្ស័យមានសតិមិនសូវគ្រប់ ។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី ។

LEAVE A REPLY

Please enter your comment!
Please enter your name here