ភ្ញាក់ផ្អើល! ជនសង្ស័យ២នាក់ ឈរកាក់ផ្លូវម៉ូតូប្រជាពលរដ្ឋ តាំងខ្លួនជាសមត្ថកិច្ច ឆែកឆេរត្រូវជនរងគ្រោះ និងអ្នកភូមិវាយទ្រោម នៅភ្នំពេញ

0
44

(ថ្ងៃទី 03 December 2020 ម៉ោង 5:18 pm)
………………….
ភ្នំពេញ: កាលពីវេលា ម៉ោង៣និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៏ ទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចដីវាល ក្នុងភូមិត្រពាំងល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ បានឈរកាក់ផ្លូវម៉ូតូបុរស២នាក់ ឲឈប់ដោយអួតអាងថាខ្លួន ជាប៉ូលិសមន្ទីរ ក៥ ឆែកឆេររកថ្មាំ ប៉ុន្តែត្រូវជនរងគ្រោះហៅគ្នីគ្នាមកច្រើន ជនសង្ស័យបានទាញដាវបំរ៉ុងកាប់ លើជនរងគ្រោះ តែត្រូវជនរងគ្រោះហក់ធាក់ និងនាំវាយទៅជនសង្ស័យទាំង២នាក់ទ្រោម ខ្លួនទើបហៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២មកយកទៅសាកសួរ។
ជនសង្ស័យទី១មានឈ្មោះ តេង ប៊ុនធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង
ម៉ាសុីនត្រជាក់ រស់នៅម្តុំបុរីសន្តិភាព២។
ជនសង្ស័យទី២មានឈ្មោះ ឆេង លឹប ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ស្នាក់នៅជិតបុរីសន្តិភាព២ មានស្រុកកំណើត នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះមានឈ្មោះ កា ស៊ី ហៅគ្រូ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក មីអូរ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AC.9079 ជិះឌុបគ្នា២នាក់។
តាមសម្ដីរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថាដំបូងឡើយ គាត់មានគ្នា ២នាក់ជិះម៉ូតូមួយ គ្រឿងចេញពីកន្លែងហូបចុកនៅផ្លូវវេងស្រេងក្នុងគោលបំណងទៅផ្ទះតាមបណ្ដោយផ្លូវលំទិស
ដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យពីរនាក់ឈរ អែបផ្លូវទាំងសង្ខាងតាំងខ្លួនពួកគាត់ជាប៉ូលីស ក៥ ហើយក៏ សម្លុតសួរគាត់ឆែកឆេរ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិរបស់គាត់ ខណៈពេលនោះរូបគាត់ក៏បានខល ហើយគ្នារបស់គាត់មកដល់កន្លែងកើតហេតុបន្ថែមហើយក៏ បានសួរនាំក៏ស្រាប់តែជនសង្ស័យ ម្នាក់ទាញដាវបំរុងកាប់ពួកគាត់តែត្រូវគ្នាគាត់ហក់ធាក់ឲ្យដួលនិងបានវ៉ៃថែមបណ្ដាលឱ្យជនសង្ស័យម្នាក់ បែកក្បាលនិងម្នាក់ទៀតប៉ោងមុខទើបទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏។
ក្រោយមកក៏មានប្រជាពលរដ្ឋមកជាច្រើនបានជួយចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចពេល
ដែលសមត្ថកិច្ចមកដល់បានប្រមូលវត្ថុតាំងរួមមាន ដាវសាម៉ូរ៉ៃមួយដើម ដែកឆាបមួយ១ដើម និងដែកទីបមួយព្រមទាំងមានទូរស័ព្ទនិងឧបករណ៍ផ្សេងៗសម្រាប់ធ្វើសកម្មភាពដូចជាខ្សែ
ភ្លើងទាក់ក ជាដើម។អ្នកធ្វើដំណើរតាមផ្លូវពីព្រោះផ្លូវនោះងងឹត ហើយស្ងាត់។
សមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី ២ហ្នឹងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងផងដែរ។ ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាន
ខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការទៅតាម នីតិវិធីនៃច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here