ក្មេងចំនួន០៣នាក់បានពុលផ្លែល្ហុងហ្វង ត្រូវបានសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ

0
47

(បន្ទាយមានជ័យ) ក្មេងបុ្រសចំនួន០៣នាក់ ត្រូវបានឪពុកម្តាយដឹកទៅសង្រ្គោះជាបន្ទាន់ភ្លាមខណៈពេលដែលពួកគេ បានហូបផ្លែល្ហុងហ្វងបណ្តាលឲ្យពុល។ហេតុការណ៍បានភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៣ខែធ្នូង ឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖កុមារ៉ារងគ្រោះ ទាំង០៣នាក់ មានឈ្មោះ ១,ឈ្មោះទី ភត្រា ភេទប្រុសអាយុ ០៥ឆ្នាំ,២,ឈ្មោះ សំអាង រ៉ាយុន ភេទប្រុស អាយុ០៥ឆ្នាំ,៣,ឈ្មោះ សំអាង រ៉ាយុគ ភេទប្រុស អាយុ០៣ឆ្នាំ ។
លោកអធិការបានបញ្ជាក់ថា៖នៅពេលកើតហេតុ ឪពុកម្តាយក្មេងទាំង០៣នាក់ មិនបាននៅផ្ទះ ដោយរវល់ទៅធ្វើកម្មករស៊ីឈ្នួលដកដំឡូងមីឲ្យគេ ទុកក្មេងៗទាំងនេះ នៅនឹងផ្ទះ ។ ពេលនោះក្មេងទាំង០៣នាក់ បាននាំគ្នាបេះផ្លែល្ហុងហ្វងដែលដុះតាមរបងយកមកនាំគ្នាដុតហូបក៏ពុលក្អួតចង្ងោរតែម្តងទើបមានការភ្ញាក់ ផ្អើលហើយត្រូវបានឪពុកម្តាយនិងអ្នជិតខាងដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ដោយមានអាការៈធ្ងន់ធ្ងរនៅវេលាម៉ោង០១ថ្ងៃទី០៣ខែវិច្ឆិកា ក្មេងទាំង០៣នាក់ ត្រូវបានបញ្ជូនគ្រូពេទ្យបង្អែកស្រុកស្វាយចេក ដាក់ស៊ីរូមបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបូរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here