ត្រូវអភិរក្សស្ពានបុរាណ(ស្ពានតាអោង)អោយបានម៉ឺងម៉ាត់កំពុងរងគ្រោះទ្រុតទ្រោម

0
18

សៀមរាប= ស្ពានតាអោង មានអាយុកាលជាង៩០០ឆ្នាំមកហើយបាន ស្ថាបនានៅខ្សែខាងលើនៃស្ទឹងជីក្រែង ដែលមានបណ្តោយ ៧៧ម៉ែត្រ និងទទឹង ១៣ម៉ែត្រនិងមានរន្ធតាដេវ (ប្រឡោះបង្ហូរទឹក) ចំនួន១៥ កំពស់៦ម៉ែត្រ ទទឹង២ម៉ែត្រ ដែលស្ថាបនាអំពីថ្មបាយក្រៀម។ នៅខាងលើស្ពានសងខាង អមដោយភ្នាក់ដៃនាគរាជដែលមានក្បាល៩ និងមានរូបសំណាកព្រះពុទ្ធគង់តាំងសមាធិធម៌ចំកណ្តាលនៃក្បាលនាគ។ ចំណុចចាប់អារម្មណ៏ ផ្លូវបុរាណបច្ចុប្បន្នក្រាលគ្រួសក្រហម ទៅកាន់ស្ពានបុរាណនេះ ចាប់ពីប្រាសាទបេងមាលាទៅទិសខាងកើតអាចដល់ចំណុចភូមិចាន់ហៀរ ភូមិទ័ពជ័យ បុរាណដ្ឋាន ឡផលិតកុលាលភាជណ៏ និងស្ពានតូចៗជាច្រើនទៀត បន្ទាប់ មកបន្តដំណើរមួយស្របក់ទើបទៅដល់ភូមិកំបោរអ និងស្ពានចំណាស់នេះ។
ស្ពានបុរាណមួយកន្លែងឈ្មោះថា ស្ពានតាអោង ដែលអ្នកភូមិនិយមហៅថាស្ពាន ចុងស្ពាន មានទីតាំងស្ថិតនៅភូមិកំបោអរនិងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមការពិនិត្យជាក់ស្ដែងនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ទើបយើងបានដឹងថា ស្ពាននេះមានសភាពចាស់ទ្រុតទ្រោមខ្លាំងផ្នែងខាងលើ ចំណែកតួរស្ពានវិញនៅមាំទាំល្អ ប៉ុន្តែផ្នែកខ្លះមានសភាពប្រេះថ្មបាយក្រៀមនិងកន្លែងខ្លះទៀតបាក់ធ្លាក់ថ្មគួរអោយព្រួយបារម្មណ៍។ផ្នែកខាងលើវិញ ភ្នាកដៃរូបនាគក្បាល៩ ផ្នែកខាងកើតនៅសល់តែម្ខាង ចំណែកម្ខាងទៀតបាតរូបបានស្រមោលមិនដឹងអ្នកណាយកក្បាលនាគទៅណា បើផ្នែកខាងលិចវិញក្បាលនាគនៅសល់ទាំងសងខាងតែអនិច្ចារ ក្បាលនាគមួយគួរនេះបាក់បែកដាច់ជាមួយចំហៀងៗនិង រូបខ្លួននាគវិញបាតរូបរាង ធ្លាកថ្មរាយប៉ាយ មើលទៅហាក់ដូចជាគ្មានអ្នកថែរក្សា។
ទន្ទឹមនិងនោះយើងឃើញមានការបោះបង្គោលរាំងផ្លូវការពារយន្ដធំ តែមានអ្នកបំពានបើកបររថយន្ដធំដឹកស្រូវមកប៉ះបង្កាន់ដៃស្ពានកន្លងទៅថ្មីៗនេះ និងមានដាក់ថ្មបាយក្រៀមថ្មីៗ ទំនងជាមានការជួសជុលស្ពាននេះនាពេលខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here