បាត់ខ្លួនមួយយប់ព្រឹកឡើងប្រទះឃើញអណ្ដែតទឹកស្លាប់!

0
85

(ពត៌មានបឋម)ប្រទះឃើញសាកសពមនុស្សស្រីម្នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០រហូតមកដល់ព្រឹកថ្ងៃទី០៤ខែឆ្នាំដ៏ដែល នៅចំនុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ឡាំ រដ្ធា ភេទស្រី អាយុប្រហែលជា២០ឆ្នាំជាង រស់នៅក្នុងភូមិកើតហេតុខាងលើ
តាមប្រភពពីមិត្តភក្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា÷ កាលពីល្ងាចថ្ងៃទី០៣ខែឆ្នាំដ៏ដែល ពេលដែលត្រឡប់ពីរៀនវិញជនរងគ្រោះបានជិះបាឡាស្មាច់មួយគ្រឿង ចំឡងមិត្តភក្រ័ដាក់តាមផ្ទះដូចសព្វមួយដង រួចហើយក៏បើកបាឡាសំដៅមកផ្ទះនៅម៉ោង៧.០០នាទីល្ងាច លុះក្រុមគ្រួសារចាំបាត់ៗដោយពុំឃើញត្រឡប់មកផ្ទះយូពេក ក៏នាំគ្នាដើររកអស់រយៈពេលមួយយប់ លុះដល់ព្រឹកឡើងក៏ប្រទះឃើញសាកសព អណ្ដែតទឹកនៅចំនុចកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នសាកសពអាជ្ញាធរភូមិឃុំនិងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ បានប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីរង់ចាំមន្ត្រីជំនាញកុសលវិច្ច័យ ដើម្បីពិនិត្យសាកសព ករណីនេះនៅមិនទាន់ដឹងពីមូលហេតុការស្លាប់របស់ជនរងគ្រោះនៅឡើយទេ (រង់ចាំតាមដានព័ត៌មានបន្ត)

LEAVE A REPLY

Please enter your comment!
Please enter your name here