លោក លឹម សៀងហេង នាំយកអំណោយមនុស្សធម៍ របស់អនុសាខាកាកបាទក្រហមក្រុង ចែកជូនប្រជាពលរដ្ឋ២០គ្រួសារនៅសង្កាត់បាទីក្រុងបាវិត

0
57

ខេត្តស្វាយរៀង៖លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងបាវិត និងសហការី បាននាំយកអំណោយមនុស្សធម៍ របស់អនុសាខាកាកបាទក្រហមក្រុង ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋគ្រួសារជនចាស់ជរា គ្រួសារកុមារកំព្រា គ្រួសារជនពិកា គ្រួសារមានជំងឺប្រចាំកាយ គ្រួសារទីទល់ក្រ និងជនងាយរងគ្រោះផ្សេងៗ ចំនួន២០គ្រួសារ សិ្ថតនៅក្នុងសង្កាត់បាទីក្រុងបាវិតនាព្រឹកថ្ងៃទី៤ខែធ្នូ ឆ្នាំ ២០២០។

លោកលឹមសៀងហេងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋខណះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយការចុះជួយសង្គ្រោះទៀតសោត គឺធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ ។

លោកក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស ក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ ឱ្យសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ដីអំពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីជាសហគមន៍ដោយជំងឺដ៏កាចសាហាវ ដូច្នេះត្រូវបង្កើនការធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស និងនៅគម្លាតគ្នាជាដើម។

បន្ទាប់មក លោកលឹម សៀងហេង និងសហការីក៏បាននាំយកអំណោយចែកជូន
ប្រជាពលរដ្ឋចំនួន២០គ្រួសារ
ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម . ត្រីខកំប៉ុង៥កំប៉ុង .មី១០កញ្ចប់ .ទឹកផ្លែឈើ ២កំប៉ុង ទឹកត្រី៣ដប .ទឹកស៊ីវអុីវ៣ដប និងថវិកាចំនួន ៤០.០០០រៀល ។ដោយ៖ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here