កុមារពុលផ្លែល្ហុងខ្វង បានធូរស្រាល ក្រោយសង្រ្គោះបន្សាបនៅមន្ទីរពេទ្យ

0
88

បន្ទាយមានជ័យ ៖

កុមារ៣នាក់បានហូបផ្លែល្ហុងខ្វង បណ្តាលឲ្យពុលកាលពីថ្ងៃទី៣ខែ ធ្នូឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

តែមកទល់រសៀលថ្ងៃទី៤ខែធ្នូ បានធូរស្បើយខ្លះហើយ ខណៈទទួលការសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។

នេះបើតាម លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថ្ងៃទី៤ខែធ្នូ៖ កុមាររងគ្រោះទាំង ៣នាក់មាន ១-ឈ្មោះទី ភត្រា អាយុ ៥ឆ្នាំ ។ ២- ឈ្មោះ សំអាង រ៉ាយុន អាយុ៥ឆ្នាំ៣ឈ្មោះ សំអាង រ៉ាយុគ អាយុ៣ឆ្នាំ។ទាំង៣នាក់រស់នៅជាមួយឱពុកម្តាយ អាព្យាបាលនៅភូមិ ឃុំដូចខាងលើ ។

ករណីនេះ ឪពុកម្តាយ និងអាណាព្យបាលបានអោយដឹងថា ៖កុមារទាំង៣នាក់បាននៅផ្ទះ ហើយដើរលេង ក៏ទៅបេះផ្លែល្ហុងខ្វងដុះនៅតាមផ្លូវមកដុតហូប ហើយក៏បណ្តាលអោយពុល ។
ពោលគឺពុលនៅពេលពួកគាត់ កំពុងស៊ីឈ្នួលដកដំឡូងមីឲ្យនៅឆ្ងាយផ្ទះ ។

អ្នកជិតខាង និងពួកគាត់បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក តែមិនធូរស្រាល ក៏បញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។

លុះដល់រសៀលថ្ងៃទី៤ខែធ្នូ ដោយសារបន្តោងសេរ៉ូមបន្សាប ក្មេងក៌បានធូរស្បើយខ្លះហើយពីការពុលផ្លេល្ហុងខ្វង ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here