ឃុបឃិតបើកដៃឲ្យមេឈ្មួញប្រើឧបរណ៍ទំនើបៗនេសាទខុសច្បាប់ស្ទាក់ចាប់ យកទាំងកូនទាំងមេត្រី នៅស្រុកជលគីរី

0
69

ខេត្តកំពង់ឆ្នាំង៖ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០ ការប្រើឧបករណ៍នេសាទល្មើសច្បាប់ នៅក្នុងស្រុកជលគីរី កំពុងកើតមានគ្រប់រូបភាពបើទោះជាមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមើលឆាតមិនឆ្លើយតបពិសេសឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានតេលេក្រាមហើយក៏មិនឆ្លើយតបដែរព្រោះអីការអះអាងរបស់ប្រធានសហគមន៍ថានេះជាតម្រូវការរបស់ពួកគាត់ល្មើសជាក់ស្ដែងកាលពីឆ្នាំ 2012 ពួកគាត់បានធ្វើសំណើទៅឧត្តមរដ្ឋមន្ត្រីឧបយឹមឆៃលីដែរតែមិនអនុញ្ញាតអោយទេរហូតមកដល់ពេលនេះក្រុមសហគមន៍ 13 បានធ្វើសំណើទៅឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងតែឧត្តមមិនអនុញ្ញាតឱ្យទេរហូតដល់ក្រុមសហគមន៍នេះបានប្រព្រឹត្តល្មើសច្បាប់ខ្លួនឯងយករបាំងកាត់ព្រែកដែលត្រូវចេញចូលពងកូនចំនួន 5 ព្រែកនៅក្នុងស្រុកជល់គិរី បទល្មើសនេសាទ គ្រប់ប្រភេទនៅតែកើតមាន ទាំងរដូវបិទនេសាទ និងរដូវបើកនេសាទ ករណីទាំងនេះផ្ដើមចេញពីមន្ត្រីខិលខូចដែលតែងតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីការវិនាសហិនហោច នៃពូជមច្ឆាជាតិនោះឡើយ។

ជាក់ស្ដែងនៅក្នុង ឆ្នាំ២០២០នេះ របាំងស្បៃមុងរីកដូចផ្សិតជាច្រើនកន្លែង នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រស្រុកជលគិរី ដែលជាច្រកចរាចរណ៍ចេញចូល របស់ហ្វូងមច្ឆាជាតិ រីឯឧបករណ៍ទំនើបដាក់ដាយបិទព្រែកបិទស្ទឹងបិទអូរក៏ត្រូវបានច្បាប់ហាមមិនឲ្យមានជាដាច់ខាត ដោយសារតែព្រែកនីមួយៗ គឺជាច្រកសម្រាប់ត្រី ចរាចរណ៍ចេញចូលរកកន្លែងពងកូន ព្រោះថានៅរដូវទឹកឡើង នៅពេលដែលទឹកហូរចូលព្រែក ហ្វូងមច្ឆាជាតិទាំងអស់ត្រូវឡើងតាមព្រែកទៅរកទីបឹង ត្រពាំង និងទីវាល ទំនាបដើម្បីពងកូន នៅពេលរដូវសំរកហ្វូងត្រីទាំងអស់នោះ ក៏ត្រូវនាំកូនចៅចុះតាមព្រែកមករកទឹកជ្រៅក្នុងទន្លេវិញ ដើម្បីចិញ្ចឹមកូនឲ្យរស់រៀន និងបន្តពូជពង្សជាបន្ត ទៀតផងដែរ។

ប៉ុន្តែក្រុមមន្ត្រីខិលខូចមួយចំនួនលួចឃុបឃិតនិងមេឈ្មួញនេសាទល្មើសច្បាប់ទាំងនោះ មិនមានចិត្តសន្ដោសប្រណីដល់ហ្វូងមច្ឆាជាតិទាំងអស់នោះទេ គឺពួកគេបានដាក់ដាយបិទព្រែកបិទស្ទឹងបិទអូរទាំងរដូវទឹកឡើងនិងរដូវទឹកសម្រក។

នៅរដូវទឹកឡើង ដែលទឹកហូរចូលព្រែក ស្ទឹង អូរ ហ្វូងមច្ឆាជាតិបាននាំគ្នាឡើងតាមព្រែកស្ទឹងអូរទៅរកទីបឹងបួរ ត្រពាំង ឬទីវាលទំនាប ដើម្បីពងកូនក៏ត្រូវក្រុម ល្មើស ទាំងអស់នោះ ពួកគេបានចាប់ផ្ដើមធ្វើធ្នួស ដោយយករបាំងស្បៃមុងរាំងបិទផ្ជិតព្រែកទាំងអស់នោះ ធ្វើជាដាយស្ទាក់ចាប់មេត្រីគ្រប់ប្រភេទទាំងតូចទាំងធំ ដែលឡើងទៅរក កន្លែងពងកូន ដោយមិនលើកលែងឡើយ។

ដោយឡែកនៅរដូវទឹកសម្រក នៅពេលដែលទឹកត្រពាំងបឹងបួរ ចាប់ផ្ដើមស្រកត្រូវហូរចូលទន្លេតាមព្រែកវិញ ហ្វូងមច្ឆាជាតិទាំងអស់ក៏ត្រូវនាំកូនចៅ ត្រឡប់មករកទឹក ជ្រៅក្នុងទន្លេវិញ ដើម្បីចិញ្ចឹមកូនចៅបន្តពូជពង្ស តែក៏ត្រូវបានក្រុមនេសាទល្មើសច្បាប់ទាំងនោះ ធ្វើរបាំងសាច់អួនក្រឡាល្អិតរាំងផ្ជិតព្រែក ដោយពួកគេបានប្រើឧបករណ៍ ទំនើបៗ ដើម្បី ស្ទាក់ចាប់ទាំងកូនទាំងមេត្រីថែមទៀត។

បទល្មើសនេសាទទាំងអស់នេះ បានធ្វើឲ្យវិនាសហិនហោចនូវពូជមច្ឆាជាតិ ក្នុងបឹងទន្លេសាបដោយសារតែស្នាដៃ ក្រុមមន្ត្រីខិលខូចមួយចំនួនឃុបឃិតនិងមេឈ្មួញល្មើសច្បាប់ មួយចំនួនតូចដែលមានចិត្តអប្រិយឃោរឃៅ បាននាំគ្នាធ្វើការនេសាទផ្តាច់ពូជមច្ឆាជាតិជារៀងរាល់ឆ្នាំ។

បើតាមការបញ្ជាក់ពីប្រជានេសាទបានឲ្យដឹងថា ព្រែកដែលគេដាក់ដាយស្ទាក់ចាប់ទាំងកូនទាំងមេត្រីទាំងអស់មាន៥ព្រែក គឺព្រែក(ឆ្នុកអណ្ដែង)(ព្រែកយួន)(ព្រែកបាញ់លះ)(ព្រែកថ្មី)(ព្រែកជ្រៅ)នៅក្នុងឃុំកោះថ្កូវនិងឃុំកំពង់អុសស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងហើយការដាក់ដាយ បិទព្រែកបិទស្ទឹងបិទអូររបៀបនេះ គឺមានទំហំបំផ្លាញមច្ឆាជាតិ មានភាពធំធេងណាស់ នឹងមានផលប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពរបស់ប្រជានេសាទរស់នៅតាមដងទន្លេផងដែរ។

ពួកគាត់បានឲ្យដឹងទៀតថា បច្ចុប្បន្នពួកគាត់ដែលជាអ្នកនេសាទជាលក្ខណៈគ្រួសារ យកមងសន្ទូច ឬក៏ដាក់លបនិងព្រួលឬស្សីត្រឹមតែលក្ខណគ្រួសារនៅ តាមទន្លេ បឹងត្រពាំងខាងលើព្រែករបស់ពួកគេ ក៏ត្រូវបានពួកគេចូលទៅសារលប និងព្រួលទាំងអស់នោះយកមកបោះចោលផងដែរ។

ដោយគេមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ រកនេសាទត្រីនៅបឹងបួរ ដែលជាប្រភពត្រី ត្រៀមបណ្ដើរកូនវិលមកទន្លេវិញតាមព្រែក ដែលពួកគេបានដាក់របាំងស្បៃមុងលាតសន្ធឹងរងចាំពួកហ្វូងមច្ឆា នៅឯមាត់ទន្លេ រួចជាស្រេចនោះ។

ជុំវិញករណីដែលក្រុមមេឈ្មួញខិលខូច រកស៊ីនេសាទល្មើសច្បាប់ ដោយប្រើឧបករណ៍ទំនើបៗដាក់ដាយបិទព្រែកបិទស្ទឹងបិទអូរនិងរបាំងស្បៃមុងខាងលើនេះ លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង មើលតេលេក្រាមហើយមិនឆ្លើយតប)នៅថ្ងៃទី០៣វេលាម៉ោង០២.៥២នាទីរសៀលនេះ ក៏ប៉ុន្តែក្រុមសហគមន៍១៣នេះមេឈ្មួញធំនៅពីក្រោយខ្នងដែលមានឈ្មោះសុខនៅជលគីរីបានផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីឱ្យប្រព្រឹត្តបទល្មើសហើយមេឈ្មួញរូបនេះបានទិញត្រីពីក្រុមសហគមន៍ 13 នេះត្រឡប់ទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here