ស្លាប់២នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត ឡើងវ៉ាជ្រុលចង្កូតទៅបុកម៉ូតូ

0
84

កំពង់ឆ្នាំង៖ បុរស២នាក់បានស្លាប់ភ្លាមៗនីហ្នឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅផ្លូវកៅស៊ូចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០-២១ ស្ថិតក្នុងភូមិសាស្រ្តភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Hilander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B-5193 បុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-0051 បណ្តាលឱ្យបុរសពីរនាក់ស្លាប់នៅកន្លែង ឈ្មោះ ផ្លុង វិត ភេទប្រុស អាយុ ៤១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ហន ហួយ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពខាងលើបានឲ្យដឹងទៀតថាយានយន្តទាំង០២ គ្រឿង បើកបរក្នុងដំណើរស្របទិសគ្នា បើកចេញពីទិសខាងជើងទៅទិសខាងត្បូង ពេលម៉ូតូបើកដល់ចំណុចខាងលើបានបត់ឆ្វេងដើម្បីចូលផ្ទះរបស់ខ្លួន ពេលនោះមានរថយន្ត១គ្រឿង ម៉ាកដូចខាងលើ បានឡើងវ៉ារថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុកម៉ូតូនោះតែម្តង។ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បានបន្សល់ទុករថយន្ត ០១គ្រឿង។

ក្រោយកើតហេតុ វត្ថុតាងទាំង ០២គ្រឿង បានយកមករក្សាទុកបណ្តោះអាសន្តនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ដោយឡែកសាកសពបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះជនបង្ករងចាំជំនាញសហការជាមួយប៉ុស្តិ៍ស្រាវជាវរកអ្នកបើកបររថយន្តយកមកអនុវត្តបន្តតាមច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here