មនុស្ស៥នាក់រងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍រវាងរថយន្តនិងរថយន្ត

0
94

កំពង់ធំ៖ យ៉ាងហោចណាស់មនុស្ស៥នាក់រងរបួស ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តហ្វូធូន័រ បុករថយន្ត កាមរីបាឡែនពីក្រោយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើត ឡើងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨ៈ០០នាទីព្រឹក នៅចំណុចភូមិសិរីមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ខាងលើដោយរថយន្តទាំងពីរបើកស្របទិសគ្នាពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុចន្លោះគីឡូម៉ែត្រ143~144 រថយន្តម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2W.3530 បានបន្ថយល្បឿនដោយនៅខាងមុខមានរថយន្តផ្សេងទៀតចតនៅចិញ្ចើមផ្លូវ ពេលនោះក៏រថយន្តម៉ាក ហ្វូធូន័រ (fotuner)ពាក់ស្លាកលេខ ភ្នំពេញ 2.AZ.8126 បានបុកពីក្រោយចំពេញទំហឹងក៏បណ្ដាលឲ្យរថយន្តបាឡែនរ៉េចង្កូតធ្លាក់ផ្លូវតែម្ដង
ចំពោះអ្នកជិះនៅក្នុងរថយន្តបាឡែនចំនួន 5 នាក់ បានរងរបួសស្រាល។

បច្ចុប្បន្នប៉ូលិសចរាចរណ៏ស្រុកកំពុងធ្វើការវាស់វែងនិងយករថយន្តទាំងពីខាងលើ មកអធិការស្រុកសន្ទុក ដើម្បីឱ្យម្ចាស់រថយន្ដទាំងសងខាងធ្វើការដោះស្រាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here