លោកឧត្ដមសេនីយ៍ទោ ធន់ ធឿន បានដឹកនាំកម្លាំងប្រតិ បត្តិការសឹករងកំពង់ឆ្នាំងចុះជួយច្រូតស្រូវរបស់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបការលំបាកខ្វះខាតពលកម្ម នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ

0
58

ខេត្តកំពង់ឆ្នាំង ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ព ដែលខ្វះកម្លាំងពលកម្មក្នុងការប្រមូលផលរដូវវស្សា នៅព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ លោកឧត្តមសេនីយ៍ទោ ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងយោធាចំនួន 65 នាក់ចុះជួយច្រូតស្រូវរបស់បងប្អូនប្រជាពលរដ្ឋនិងស្រូវគ្រួសារកងទ័ព នៅភូមិទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោធន់ជឿនមេបញ្ជា
ការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបញ្ជាក់ថា ឆ្លៀតថ្ងៃសៅរ៍គឺជាថ្ងៃឈប់សម្រាកលោកបានដឹកនាំកម្លាំងយោធាចំនួន 65 នាក់ចុះជួយច្រូតស្រូវ របស់ប្រជាពលរដ្ឋនិងគ្រួសារកងទ័ពដែលខ្វះកម្លាំងពលកម្មនៅក្នុងភូមិទ្រាឃុំស្រែថ្មី ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។ លោកបានបញ្ជាក់ទៀតថា សមរភូមិមុខនិងសមរភូមិក្រោយគឺត្រូវតែផ្សារភ្ជាប់គ្នាជានិច្ចមិនអាចកាត់ផ្ដាច់បានឡើយ ។

សមរភូមិមុខត្រូវការឧបត្ថម្ភពីសមរភូមិក្រោយ ចំណែកសមរ
ភូមិក្រោយពេលជួបការលំបាកសមរភូមិមុខត្រូវតែចេះជួយទុក្ខលំបាកបែបនេះហើយ ជាក់ស្ដែងរយៈពេលមួយព្រឹកថ្ងៃ
សៅរ៍នេះ កងកម្លាំងយោធាបានជួយច្រូតស្រូវប្រជាពលរដ្ឋ បានចំនួន១ហិចតាកន្លះ ។
នៅព្រឹកនេះក្រោយពីការច្រូតកាត់ដូចរាល់កងកម្លាំងយោធា បានពិសាបាយសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្រោម
ម្លប់ឈើកណ្ដាលវាលស្រែ ក្រោមបរិយាកាសស្និទ្ធស្នាលរីករាយសប្បាយក្រៃលែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here