ឃាត់ខ្លួនមេថ្នាំញៀម្នាក់ដកហូតវត្ថុតាងថ្នាំញៀនជិត ៣០គីឡូគ្រាម

0
38

បាត់ដំបង ៖កម្លាំងមន្ទីរ ប្រឆាំងគ្រឿងញៀន ក៥ សហការជាមួយ កម្លាំងស្នងការនគរបាលខេត្តបាត់ដំបងបង្ក្រាប និងឃាត់ខ្លួនស្ត្រីដែលជាមេក្លោងជួញដូរគ្រឿងញៀនម្នាក់និងដកហូតវត្ថុតាងបានមួយចំនួន ។
ដោយមានការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនគរបាលខេត្ត បាត់ ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន ដឹកនាំកម្លាំង ការិយាល័យជំនាញចូលរួម សហការណ៍ជា មួយ មន្រ្តីនគរបាលមន្ទីរប្រឆាំងបទល្មេីស គ្រឿង ញៀ ន ក៥
នៅវេលាម៉ោង១.៤៧នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី
៦ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង កំលាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៥ សហការជាមួយ កំលាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណី ដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ
ផាន់ ទំរតនា ហៅ ហ្វា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅឃុំណងប៊ុន ស្រុកបរៃ ខេត្តត្រាត ប្រទេសថៃ ។
វត្ថុតាងចាប់យកបានរួមមាន ៖
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ដុំធំ ទម្ងន់ ២៩៨៥៧,០២ក្រាម
(ពីរម៉ឺនប្រាំបួនពាន់ប្រាំបីរយហាសិបប្រាំពីរ កណ្ដក់សញ្ញា សូន្យ ពីរក្រាម)
ទូរស័ព្ទដៃចំនួន ០២គ្រឿង (មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនស្នើសុំខ្ចីដើម្បីស្រាវជ្រាវ)
សៀវភៅធនាគារលេខ 5617125 មួយក្បាល ,សៀវភៅធនាគារលេខ 000124959667 មួយក្បាល
លិខិតឆ្លងដែន ព្រះរាជាណាចក្រថៃ លេខ AB4274373 មួយក្បាលជនល្មើស និង វត្ថុតាង ត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្ត រៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការដើម្បី ចាត់វិធានការទៅតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here