អាហារដ្ឋានតារាត្រូវបានបញ្ចប់ដោយគ្រាប់កាំភ្លើងលោកគង់ដារាមេបញ្ជាការអាវុធហត្ថស្រុកត្រពាំងប្រាសាទ

0
36

ខេត្តឧត្តរមានជ័យ ឥទ្ធិពលកម្ពុជា ប្រភពព័ត៌មានថា លោកគង់ដារាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទបាញ់មួយគ្រាប់ឆាកក្បាលទៅលើគូភាគីម្ខាងហើ្យស្រែកថាសម្លាប់ៗកន្លែងវង់ផឹកស៊ីនៅក្នុងហាងយីហោ អាហារដ្ឋាន តារា នោះ។
ហេតុការណ៍នោះកាលពីថ្ងៃសុក្រទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨ៈ១៣នាទីយប់ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។បញ្ហាឲ្យកើតហិង្សាបែបនេះបណ្ដាលមកពីសែបគ្រឿងស្រវឹងច្រើនពេកធ្វើឲ្យលោក គង់ ដារា ភ្លេចបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។
ពលរដ្ឋនៅទីនោះយល់ថា ការបាញ់បោះបែបនេះនៅស្រុកត្រពាំងប្រាសាទកើតឡើងញឹកញាប់ណាស់ ព្រោះមានផលិតផលស្រាបៀរច្រើន។ ពលរដ្ឋថា អំណាចស្រាបៀរហ៊ានបញ្ជាឲ្យលោក គង់ ដារា ភ្លេចតួនាទីរបស់ខ្លួនពលរដ្ឋដាក់សំនួរថា ឋានន្ដរស័ក្តិ របស់លោកគង់ ដារា អាចអស់តំណែងដែរទេ!។
បណ្ដាញផ្សព្វផ្សាយសរសេរថា ពាក្យអរគុណ សន្ដិភាព ដែលសម្ដេចបានប្រកាសនោះ ត្រូវបានលោក គង់ ដារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បំភ្លេចចោលបាត់ ។នៅមាន(ត)

LEAVE A REPLY

Please enter your comment!
Please enter your name here