រថយន្តកែឆ្នៃបុកមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធម្មនៅស្រុកជីក្រែង

0
67

សៀមរាប= គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកែឆ្នៃបុកនិងម៉ូតូនៅលើកំណាត់ផ្លូវលេខ២៦៦ ក្នុង(បញ្ចាស់ទិសគ្នាពីត្បូងទៅជើង )កាលវេលាម៉ោង១៧ និង ០០នាទី ថ្ងៃសៅរ៍០៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ២០២០ ត្រង់ចំណុចមុខផ្ទះឈ្មោះ ជា គឹមណាក់ ស្ថិតក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា មានរថយន្តកែឆ្នៃ ផលិតឆ្នាំមិនដឹង ផ្លាកលេខគ្មាន ប្រភេទបែន ពណ៌ខៀវ បានបើកបុកម៉ូតូ រួចអ្នកបើកបររត់គេចខ្លួនបាតស្រមោលមិនស្គាល់អត្តសញ្ញាណ ។
ចំណែកម៉ូតូម៉ាក ស្មាស់ ផលិតឆ្នាំមិនដឹង ផ្លាកលេខគ្មាន ប្រភេទស្រី ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ផុឹង សុភី ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) (មិនពាក់មួកសុវត្ថិភាព ) បានដឹកមនុស្ស១នាក់ឈ្មោះ មុត ភ័ក្រ ភេទប្រុស អាយុ១៥ ឆ្នាំ(ស្លាប់) (មិនពាក់មួកសុវត្ថភាព )ទាំង២នាក់ មានទីលំនៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯកសុខ សុទ្ធាវុធ អធិការស្រុកជីក្រែងបានអោយដឹងថា មូលហេតុ អ្នកបើកបររថយន្តកែឆ្នៃមិនប្រកាន់ស្តាំ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុរួច ប្រគល់សាក សពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងពាក់ព័ន្ធយកមករក្សាកទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីបន្តតាមនិតិវិធី ។

LEAVE A REPLY

Please enter your comment!
Please enter your name here