ញាក់សាច់ខូចឈ្មោះមន្ត្រីល្អៗអស់ហើយ៖ មន្ត្រីយោធាម្នាក់ គាស់ឃ្លាំង (រោងចក្រ) យកលុយប្រមាណជា ៣០ម៉ឺនដុល្លារ រត់ទៅសំងំលាក់ខ្លួនមួយរយៈ ពេលនេះសមត្ថកិច្ចឃាត់ខ្លួន.!

0
55

(ភ្នំពេញ)៖ មុខសញ្ញាគាស់ឃ្លាំងរោងចក្រ នៅភ្នំពេញម្នាក់ ក្នុងចំណោមបក្សពួកច្រើននាក់ត្រូវបាននគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ
ឃា ត់ខ្លួនបាននៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២០។

ជនសង្ស័យ ឈ្មោះ អ៊ែល វិបុល ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរ មន្ត្រីយោធាស្រុកពាមជ័រ មានស្រុកកំណើត នៅភូមិតាហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។

បច្ចុប្បន្ន៖ មានប្រពន្ធនៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ កន្លែង ឃា ត់ ខ្លួន សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានបង្ហើបប្រាប់ថា៖ ជ ន ស ង្ស័យ ជាមន្ត្រីយោធា រូបនេះរួមនិងបក្ខពួកច្រើននាក់ទៀត ។

បានរងការចោទ ប្រកា ន់ថា៖ លួ ច គាស់ (ឃ្លាំងរោងចក្រហេងយ៉ុង) ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ទី២៦ខែវិច្ឆិការ ឆ្នាំ២០២០ ដោយយកទ្រព្យសម្បត្តិអស់ប្រមាណជាង ៣០ម៉ឺនដុល្លារ។

ក្រោយ ឃា ត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក K54 បង់ចំនួន២បង់ គ្រាប់១៦គ្រាប់។

បច្ចុប្បន្ន៖ ជនស ង្ស័ យ រួមនិងវត្ថុតាងត្រូវបាននគរបាល ព្រហ្មទ ណ្ឌ ខេត្តព្រៃវែង ប្រគល់ទៅឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here