បែកធ្លាយប្រពន្ធជនល្មើសឈ្មោះ ម៉ៅ ប៊ុនធូ ជាមេធាវីការពារក្ដីផង និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំផង

0
270

កំពង់ធំ);បែកធ្លាយ ប្រពន្ធរបស់ជនល្មេីសឈ្មោះ ម៉ៅ ប៊ុនធូរ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ក្នុងពេលតែមួយ បំពេញតួនាទីជាមេធាវីការពារក្តីផង (អត្តលេខ ៤៣៦) និងបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សា
ខេត្តកំពង់ធំក្នុងមុខតំណែងលេខរៀងលេខ ១០ ផង ដែលការបំពេញមុខងារពីរក្នុងពេលតែមួយនេះ ផ្ទុយនឹងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ផ្ទុយនឹងសេចក្តីណែនាំលេខ ០២៧ សនណ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ មូលហេតុនេះហេីយ ទេីបសាលាដំបូងខេត្តកំពង់ធំ ដាក់លិខិតទៅគណៈមេធាវី ដេីម្បីបញ្ជាក់អំពីចំណាត់ការរបស់ខ្លួន។ ប្រហែលជាមានខ្នងក្រាស់ហេីយមេីលទៅ បានជាអាចធ្វេីជាមេធាវីផង និងធ្វេីជាសមាជិកក្រុមប្រឹក្សាខេត្តផង ក្នុងពេលតែមួយ បានជាពុំឃេីញមានចំណាត់ការពីក្រសួងមហាផ្ទៃ ពីគណៈមេធាវីកម្ពុជា និង សាលាខេត្តកំពង់ធំ។ ដោយសារតែឋានៈមុខងារធំ អុីចឹងហេីយ បានជាប្តីរបស់ខ្លួនឈ្មោះ ម៉ៅ ប៊ុនធូរ ក្អេងក្អាងណាស់ ដេីរធ្វេីព្យុះធ្វេីភ្លៀងពេញខេត្តកំពង់ធំ រហូតហ៊ានដេីរចូលក្នុងបន្ទប់អ្នកដទៃ ហេីយដកកាំបិតចាក់កព្រះរាជអាជ្ញារងខេត្តកំពង់ធំ យកឈាមលាយស្រាផឹក ដោយមិនញញេីត ក្នុងចំណោមមនុស្សជាច្រេីន និងចំពោះមុខមេប៉េអឹម មេប៉េអឹមរងខេត្តកំពង់ធំ ទៀតផង។ សាធារណជនរង់ចាំមេីលថា តេីស្ថាប័នពាក់ព័ន្ធ ហ៊ានចាត់ការលេីបុគ្គល ស៊ឹម សុវណ្ណារិទ្ធ នេះដែរ ឬទេ?

LEAVE A REPLY

Please enter your comment!
Please enter your name here