
កំពង់ឆ្នាំង)::-ជនសង្ស័យទី 1 មានឈ្មោះ ជាតិ ភេទប្រុស រស់នៅក្នុងភូមិត្រពាំងក្របៅ ឃុំខ្លុងពពកស្រុកទឹកផុស ។
ទី 2 ឈ្មោះ ធារី ភេទស្រីរស់នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងជាអ្នកលក់ស្រានិងលាយស្រា ។
អ្នកទាំង២ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួននៅថ្ងៃទី 4 ធ្នូ 2020 ម្សិលមិញនិងបានធ្វើការសាកសួរតាមនីតិវិធី កសាងឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី៥ធ្នូ២០២០នេះផងដែរ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថាមានស្ត្រី 3 នាក់ផ្សេងទៀតបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងបានធ្វើកិច្ចសន្យាបញ្ឈប់ការលក់និងបិទស្រាសបន្តទៀតផងដែរ ។
សូមបញ្ជាក់ផងដែរថាករណីពុលស្រានេះ គឺបង្កឡើងដោយអ្នកបិទស្រាពុំមានបច្ចេកទេស ទទួលខុសត្រូវផ្នែក សុខភាពជូនប្រជាពលរដ្ឋក្នុងការផលិតឬបិទស្រានិងត្រូវឆ្លងកាត់មន្ទីរសុខាភិបាល ជាមុនឬយ៉ាងណានោះទេ ទើបមានបញ្ហារបែបនេះ។
