ក្រុង-ខេត្តស្វាយរៀងបន្តអភិវឌ្ឍន៍កែលម្អ ថ្មីទីតាំងស្រះវង្ស ទោះសម័យកូវីដ-១៩ក៏ដោយ

0
16

ខេត្តស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងស្រះវង្ស ក្រុងស្វាយរៀង ដើម្បីរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ ភ្លើងបំភ្លឺ ដាំដើមឈើលម្អរ និងពិនិត្យស្រះទឹក ដើម្បីរៀបចំពិធីលែងត្រីចម្រុះពណ៌នៅក្នុងស្រះនេះ នៅថ្ងៃឆ្លងឆ្នាំសកល ២០២១ខាងមុខ។

ក្រោមការយកចិត្តទុកដាក់របស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏ដូចជាទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកអភិបាលខេត្ត ដោយមានការរួមដំណើរពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធានអង្គភាពរដ្ឋាករទឹកខេត្ត ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលទីតាំងស្រះវង្ស ក្រុងស្វាយរៀង ដើម្បីរៀបចំក្រាលការ៉ូឡាថ្មី លាបថ្នាំ ភ្លើងបំភ្លឺ ដាំដើមឈើលម្អរ និងពិនិត្យស្រះទឹក ដើម្បីរៀបចំពិធីព្រលែងត្រីចម្រុះពណ៌នៅក្នុងស្រះនេះ នៅថ្ងៃឆ្លងឆ្នាំសកល ២០២១ខាងមុខ។

គោលបំណងនៃការពិនិត្យ និងរៀបចំសោភណ្ឌភាពនៅស្រះវង្សរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកនេះ ក្នុងន័យទាក់ទាញភ្ញៀវទេសចរណ៍ក៏ដូចជា ប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណឲ្យមានភាពស្រស់ស្រាយ ព្រមទាំងមានការដាក់ចំណីត្រីបានថែមទៀតផង៕ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here