បុរសម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងរថយន្ត

0
21

កំពង់ឆ្នាំង៖ នៅវេលាម៉ោង៤និង៤៥ នាទីព្រឹក ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ នេះមានហេតុណ៍គ្រោះថ្នាក់ចារចេណ៍មួយកើតឡើងរវាង រថយន្តតាកូម៉ា និងម៉ូតូងរថយន្តកុងទីន័រ បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិខ្លាកូន ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តតាកូម៉ាមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY- 2510 បើកសំដៅពីត្បូងទៅជើង វ៉ាម៉ូតូមួយគ្រឿង ស្របពេលចាំងភ្លើងរថយន្តមួយគ្រឿងទៀតមកពីទិសដៅផ្ទុតគ្នា រថយន្តតាកូម៉ានោះក៍រ៉េចង្កូតទៅបុករថយន្តកុងទីន័រពីចំហៀងផ្នែកខាងក្រោយខណៈរថយន្តកុងទីន័រ ព៌ណស ម៉ាក Hino ពាក់ស្លាកលេខ ភ្នំពេញ 3A-9346 កំពុងបើកថយក្រោយ បណ្តាលអោយរថយន្តតាកូម៉ានោះខូចខាតមួយកំណាត់មុខយ៉ាងដំណំ ឯអ្នកបើកបររងរបួសស្រាល ។

ក្រោយកើតហេតុជនរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ឯមធ្យោបាយទាំងសងខាងរងចំសមត្ថកិច្ចមកធ្វើការវាស់វែង និងដោះស្រាយតាមផ្លួវច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here