អាជ្ញាធរគ្រប់ក្រុងស្រុកនិងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវិដ១៩យ៉ាងផុសផលនៅទូទាំងខេត្តស្វាយរៀង

0
18

(ស្វាយរៀង)៖អាជ្ញាធរស្រុកក្រុងទាំង ៨ នៅខេត្តស្វាយរៀងនិងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពុងបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសផ្សព្វផ្សាយអំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩របស់ក្រសួងសុខាភិបាលក៏ដូចសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង។

សកម្មភាពចុះអប់រំផ្សាព្វផ្សាយអំពីវិធានការសុខាភិបាលជូនដល់ប្រជាពលរដ្ឋរួមមាន៖
ទី១.ក្រុងស្វាយរៀដោយលោកអភិបាលក្រុង មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារជំងឺឆ្លងកូវីដ-១៩ នៅក្នុងអគារ និងបរិវេណសាលាក្រុងស្វាយរៀង សួនកុមារ ផ្សារពោធិតាហោ និងផ្សារវាលយន្ត ក្រុងស្វាយរៀង។

ទី២.ស្រុកស្វាយទាប អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបានចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានក្នុងស្រុក។

ទី៣.ស្រុករំដួលសកម្មភាពថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល មន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករំដួល ចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងចែកម៉ាស់ ជូនប្រជាពលរដ្ឋ និងអាជីវករនៅតាមទីប្រជុំជន ផ្សារ និងបណ្ដាមូលដ្ឋានក្នុងស្រុក។

ទី៤.ក្រុងបាវិតអាជ្ញាធរ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបាន ចុះផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ អំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងណែនាំឲ្យបុគ្គលិកសណ្ឋាគារ ភោជនីយដ្ឋាន អាជីវករលក់ដូរ ត្រូវពាក់ម៉ាស់ និងដាក់អាកុល ឬជែលលាងដៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចំណែកឯស្រុកចំនួន ៤ ទៀតអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក៏បានកំពុងដឹកនាំអនុវត្តវិធានការចុះផ្សព្វផ្សាយចែកខិតប័ណ្ណដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីវិធានការការពារនៃជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថាដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ចំពោះបងប្អូនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី ២៨ វិច្ឆិកា ២០២០ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្កក៏បានចេញនូវសេចក្តីជូនដំណឹងដល់រដ្ឋបាលស្រុកក្រុងទាំងអស់នៅខេត្តស្វាយរៀងត្រូវចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ឲ្យបានខ្លាំងក្លាគឺធ្វើយ៉ាងណាមិនឲ្យឆ្លងដល់សហគមន៍ជាដាច់ខាតហើយក្នុងនោះ បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែងហើយរហូតមកដល់ពេលនេះមានអ្នកមកធ្វើចត្តាឡីស័កមានចំនួន ៧០ នាក់ស្រី៣០នាក់ផងដែរសម្រាប់ខេត្តមួយនេះ៕ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here