សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនបានមនុស្ស ៤ នាក់រួមនឹងថ្នាំញៀនមួយចំនួន

0
91

(ស្វាយរៀង)៖ជនសង្សយ័ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៤នាក់ ស្រី១នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់នៅរសៀលថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០។។

សមត្ថកិច្ចនគរបាលជំនាញខេត្តស្វាយរៀងបានឲ្យដឹងថាអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣.៤ ខែវិច្ឆិកាឆ្នាំ២០២០កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រុងស្វាយរៀង ស្រុកស្វាយទាបនិងស្រុករមាសហែក បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៤ករណីផ្សេងគ្នា។

សមត្ថកិច្ចបានបន្តថាកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន៤នាក់:

ទី១.ឈ្មោះ ហឿន ហ៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែក(បង្ក្រាបនៅស្រុករមាសហែក)។ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១៣កញ្ចប់តូច ទម្ងន់១៦,៥៤ក្រាម។

ទី២.ឈ្មោះ ឈ ធុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបំរើការនៅហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង មានស្រុកកំណើតនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(បង្ក្រាបនៅក្រុងស្វាយរៀង)។ដកហូតវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១០កញ្ចប់តូច ទម្ងន់១៥.០៥ក្រាម។

ទី៣.ឈ្មោះ សំ សាវន ភេទប្រុស អាយុ30ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប(បង្ក្រាបនៅស្រុកស្វាយទាប)។

ដកហូតវត្ថុតាង៖ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន១កញ្ចប់តូច ទម្ងន់២,០៦ក្រាម។

ទី៤.ឈ្មោះ អ៊ួន វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ( បង្ក្រាបនៅក្រុងបាវិត)។ដកហូតវត្ថុតាង: ម្សៅក្រាមពណ៌សថ្លា(ICE)ចំនួន៦កញ្ចប់តូចទម្ងន់១,៦៨ក្រាម៕ជា រដ្ឋា ស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here