អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាអនុវត្តន៍ក្បួនអនាម័យ ដើម្បីការពារជំងឺកូវីដ១៩

0
87

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០, រដ្ឋបាលក្រុងស្ទឹងសែន អមដំណើរឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ចុះអប់រំ និងណែនាំ ដល់អាជីវករ និងប្រជាពលរដ្ឋ នៅផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងភោជនីយដ្ឋាន ដើម្បីឲ្យអនុវត្តន៍តាមក្បួនអានាម័យ ជាពិសេសអនុសាសន៍របស់សម្តេចតេជោ។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តតាមក្បួនអនាម័យ នៃសរាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរក្សាគំលាតសង្គមជាដើម។ ក្នុងនោះ
១- ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំគ្នាជាក្រុមធំ
២- អនុញ្ញាតឲមានការជួបជុំមិនឱ្យលើសពី២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងតិចចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។
៣- គ្រប់អាជីវករទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ ក្នុងអំឡុងពេលលក់ដូរ ត្រូវមានអាល់កុល ឬជែលសម្រាប់ប្រជាពលរដ្ឋលាងសំអាតដៃរាល់ពេលទទួលទំនិញផ្សេងៗពីគ្នាទៅវិញទៅមក។
៤- គ្រប់ភោជនីយដ្ឋានទាំងអស់ត្រូវរៀបចំឲ្យមានអាល់កុល ឬជែល ឧបករណ៍វាស់កំដៅ សម្រាប់វាស់ជូនគ្រប់ភ្ញៀវទាំងអស់ដែលបានចេញ និងចូល ពិសារភោជនីអាហារ។
៥- រាល់ពេលទំនាក់ទំនងជាមួយភ្ញៀវ ការម៉ុងម្ហូប និងលើកម្ហូបអាហារត្រូវពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថិភាពផងដែរ។
លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំធ្វើដំណើរចេញទៅក្រៅមូលដ្ឋានភូមិរបស់ខ្លួន ក្នុងករណីមិនចាំបាច់។ ចំពោះករណីចាំបាច់ផ្សេងៗត្រូវ ត្រូវប្រើប្រាស់កន្សែង ឬម៉ាស់ជាប្រចាំ ជាពិសេសទៅផ្សារ ត្រូវមានអាស់កុល ឬជែលដាក់តាមខ្លួនដើម្បីលៀងសំអាតជាប្រចាំ ការពារខ្លួនឯងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here