សម្ភារសំរាប់ផ្សព្វផ្សាយអប់រំពីជំងឺកូវីដ១៩ របស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូនដល់គណៈកម្មាធិការ សសយក ក្រុង ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

0
55

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០

លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង ដោយមានចូលរួមពីលោក រាណ សុវណ្ណារិទ្ធិ សមាជិកអចិន្រ្តៃយ៍ សសយក ខេត្ត តំណាងលេខាធិការដ្ឋាន សសយក ខេត្ត បានចូលរួមប្រគល់សម្ភារសំរាប់ផ្សព្វផ្សាយអប់រំ និងជាមធ្យោបាយទប់ស្កាត់ ការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែរជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់គណៈកម្មាធិការ សសយក ទាំង៨ ក្រុង ស្រុក នៅទីស្នាក់ការ សសយក ខេត្តស្វាយរៀង។

ឆ្លៀតក្នុងពិធីប្រគល់នេះផងដែរ លោកក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត មកជូនដល់គណៈកម្មាធិការ សសយក ទាំង៨ ក្រុង ស្រុក។ ហើយអ្វីដែលសំខាន់នាពេលនេះ គឺ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជាមានការឆ្លងនាំចូលមកក្នុងប្រទេសកម្ពុជាយើងផងដែរ ជាពិសេសសូមថែរក្សាសុខភាពអោយល្អ អនុវត្តការសម្អាតអនាម័យអោយបានខ្ជាប់ខ្ជូន ចូលរួមគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ និងជៀសអោយឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា
១•ស្រុករមាសហែកទទួលបានBannerចំនួន ១៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៤០ម៉ាស សាប៊ូ ៨៤ដុំ
២•ស្រុកស្វាយជ្រំ ទទួលបានBanner ១៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៤០ម៉ាស សាប៊ូចំនួន ៨៤ដុំ
៣•ស្រុកកំពង់រោទិ៍ ទទួលបាន Banner ១១ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៥៩ដុំ
៤•ស្រុករំដួល ទទួលបានBannerចំនួន ១០ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៥៤ដុំ
៥•ស្រុកស្វាយទាប ទទួលBannerចំនួន ០៩ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៤៩ដុំ
៦•ស្រុកចន្ទ្រាទទួល Bannerចំនួន ០៦ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៣៤ដុំ
៧•ក្រុងស្វាយរៀងទទួលបានBannerចំនួន ០៧ ខិត្តប៏ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស សាប៊ូចំនួន ៣៩ដុំ
៨•ក្រុងបាវិត ទទួលបានBanner ០៥ ខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០សន្លឹក ម៉ាសក្រណាត់ចំនួន ៣០ម៉ាស
សាប៊ូចំនួន ២៩ដុំ។
👉🏻សរុបទាំងអស់ Banner ៨០ Banner ,ខិត្តបណ្ណផ្សព្វផ្សាយ ១៥០សន្លឹក,ម៉ាសក្រណាត់ ២៦០ម៉ាស និងសាប៊ូ ៤៣២ដុំ។ ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here