ក្រុមស្ទាវទំនើងឃាត់៦នាក់និងដកហូតម៉ូតូ៥គ្រឿង នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាប

0
54

បន្ទាយមានជ័យ ៖នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបបាន៦នាក់ក្នុងចំណោមក្រុមក្មេងស្ទាវទំនើង១ក្រុមដែលចេញធ្វើសកម្មភាពលួចយ៉ាងកក្រើកក្នុងក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា៖ យោងតាមពាក្យបណ្ដឹង ទី១ ជនរងគ្រោះដែលបាត់ម៉ូតូមាន ឈ្មោះគឹម ណាវី ភេទស្រីអាយុ៣៧ឆ្នាំមុខរបរ លក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែតបាត់ ម៉ូតូ១គ្រឿងម៉ាកស៊ូម័រអិចព៍ណសក្រហមស្លាកលេខបន្ទាយមានជ័យ 1T៨៤៥៥ នៅចំណុចភូមិក្បាលស្ពាន១។
ទី២ ឈ្មោះ សំ សុជា ភេទប្រុស អាយុ២៧ ឆ្នាំ បាត់ម៉ូតូហុងដាទ្រីមព័ណខ្មៅស្លាកលេខបន្ទាយមានជ័យ១N១៨៨៤។
ទី៣ ឈ្មោះហាក់ ឆ័ងហ៊ុយ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាកវេវពណ៌ខ្មៅ បិតស្កុតព៍ណទឹកបិច ។ល។

នគរបាលជំនាញខេត្តនិងក្រុងប៉ោយប៉ែត ១ក្រុមចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់។

១-ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ។ ២- ឈ្មោះម៉ៅ មករា ហៅអារាមីន ភេទប្រុសអាយុ១៦ឆ្នាំ។ ៣- ឈ្មោះតឿន ពាង ហៅមុឹន ហៅរើន ភេទប្រុសអាយុ១៦ឆ្នាំ ។
៤-ឈ្មោះកាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ។៥- ឈ្មោះហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ និង៦-ឈ្មោះវឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំ។

ជនសង្ស័យបានឆ្លើយថា បក្សពួករបស់ខ្លួនបានសមគំនិតគ្នាប្រព្រឹត្ត គឺមានអ្នកចេញលួច មានអ្នកចាំទទួលទិញនិងមានអ្នកយកមកកែឆ្នៃយកទៅលក់។

នគរបាលក្រុងបានបញ្ជូនជនសង្ស័យទាំ៦នាក់មកស្នងការដ្ឋាននគរបាលខេត្ត ហើយការិយាល័យជំនាញព្រហ្មទ័ណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីអនុវត្តតាមច្បាប់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here