រដ្ឋបាលស្រុកតាំងគោក បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ១៩

0
109

តាំងគោក៖ ដោយសង្កេតឃើញថា ករណីរីករាលដាលនៃជំងឺcovid-19 នៅលើសកលលោក និងនៅព្រះរាជាណាចក្រកម្ពុជា នៅតែរីករាលដាលឥតឈប់ឈរ ក៏ដូចជាការអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ ក៏ដូចជាសារអប់រំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាលរបស់មេរោគcovid-19 ។
កាលពីយប់ថ្ងៃអាទិត្យ ៦រោចកើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកតាំងគោក ក្រោមការបញ្ជាផ្ទាល់ពីអភិបាលស្រុកតាំងគោក បានបែងចែកជាពីរក្រុមដើម្បីចុះធ្វើការផ្សព្វផ្សាយនិង ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន កន្លែងកំសាន្ត ហាងផឹកស៊ីនានា អំពីវិធានការនៃការការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល នៅតាមគោកដៅសំខាន់ៗក្នុងស្រុកតាំងគោក ។
លុះដល់ព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោកនិងសហការី បានធ្វើការផ្សព្វផ្សាយដល់អាជីវករនៅផ្សារតាំងគោកពីវិធានការនៃការការពារ និងការធ្វើអនាម័យខ្លួនប្រាណ ដើម្បីជៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករប្រសិនបើធ្វើប្រទេសកើតមានអ្នកឆ្លងនៅសហគមន៍យើង ដូចជាការបិទផ្សារ បង្ករអោយបងប្អូនមិនបានរកស៊ី បាត់បង់សេដ្ឋកិច្ចប្រចាំថ្ងៃជាដើម ។បន្ទាប់ពីការផ្សព្វផ្សាយរួចមកលោកក៏បែងចែក ជាពីរក្រុមសម្រាប់ចុះផ្ទាល់ទៅដល់អាជីវករនៅផ្សារតាំងគោគ នឹងផ្សារទ្រៀលព្រមទាំងចុះទៅដល់ភោជនីយដ្ឋាន និងអាហារដ្ឋានសំខាន់ៗក្នុងស្រុកតាំងគោក ដើម្បីឲ្យពួកគេយល់ដឹងពីការធ្វើអនាម័យ និងវិធានការនៃការការពារខ្លួនពីជំងឺកូវីដ១៩។ណែនាំអោយម្ចាស់ភោជនីដ្ឋាន ម្ចាស់អាជីវករពួកគាត់ត្រូវតែមានសម្ភារ និងបរិក្ខាអនាម័យផ្សេងដូចជា ម៉ាស់ ចេល អាល់កុល កន្លែងលាងដៃ ធុងសម្រាម ប៉ុស្ទ័រអប់រំស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលរបស់មេរោគcovid-19 សម្រាប់ភ្ញៀវ ឬអតិថិជន បានប្រើប្រាស លាងសម្អាតក៏ដូចជាបានយល់ដឹងពីមេរោគcovid-19 គ្រប់គ្នា និងបានណែនាំព្រមទាំងនាំយក អាល់កុល ទៅបាញ់ លាងអម្អាតដៃបងប្អូនប្រជាពលរដ្ឋ នៅក្នុងផ្សារតាំងគោក និងផ្សារទ្រៀល និង ចាក់សារអប់រំរបស់ក្រសួងសុខាភិបាលជាសំលេងតាមមេក្រូ តាមមូលដ្ឋានគ្រប់ភូមិ ឃុំទាំងអស់ក្នុងស្រុកតាំងគោកផងដែរ។

លើសពីនេះទៀត លោកក៏ណែនាំអោយអាជីវករ និងម្ចាស់ ភោជណីដ្ឋាន ផ្ទះសំណាក់ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តបទបញ្ជានិងសេចក្តីណែនាំនេះអោយបានម៉ឺងម៉ាត់ ទទួលខុសត្រូវ និងមានប្រសិទ្ធភាពបំផុតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារនិងសហគមន៍យើង គ្មាន covid-19។

LEAVE A REPLY

Please enter your comment!
Please enter your name here