ឧបទ្ទវហេតុមួយគួរឲ្យរន្ធត់ ក្រោយពីបានទទួលដំណឹងថា÷ជីដូនទទួលមរណៈភាព ក្នុងជន្មាយុ 93 ឆ្នាំ វេលាម៉ោង12.5នាទីរំលងអាធ្រាត្រចូលថ្ងៃទី 7 ខែធ្នូ 2020 នេះ

0
76

(កំពង់ឆ្នាំង) អាសូរណាស់ ចៅស្រីរបស់សព ឧបាសិកា តក់ ផូ ដែលមានឈ្មោះថា សុគន្ធា ភេទស្រីអាយុ 32 ឆ្នាំ រស់នៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង មុខរបរ កម្មកររោងចក្រក្រុងភ្នំពេញ ក្រោយពីបានទទួលដំណឹងថា÷ ឧបាសិកា តក់ ផូ ត្រូវជាជីដូនបង្កើត របស់ខ្លួនបានស្លាប់។

បន្ទាប់មក សុគន្ឋា នាងក៏បានប្រាប់បងប្អូនបបួលគ្នាមកទាំងយប់តែម្ដង ដើម្បីមកចូលរួមធ្វើបុណ្យសពជីដូន សូមបញ្ជាក់ផងដែរថា÷ក្នុងការរួមដំណើរនេះ មានចំនួន៤នាក់ដោយម៉ូតូ ២គ្រឿង លុះមកដល់ហួសត្រង់ចំណុច(រូបចម្លាក់សេះស)កំពង់លួងបន្តិចស្រាបតែត្រូវបានរថយន្ដ១គ្រឿងបានបើកបុកម៉ូតូ១គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់១ម្នាក់និង១ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រហើយ។

រីឯចំណែកសាកសព ចៅស្រីឈ្មោះស៊ន សុគន្ធា វិញត្រូវបានសាច់ញាតិ ដឹក បញ្ជូនមក តម្កល់ធ្វើបុណ្យតាមប្រពៃណី ជាមួយគ្នានិងសពជីដូនផងដែរ បច្ចុប្បន្ន សពជីដូន និងសព ចៅស្រី ត្រូវបានប្រារព្ធធ្វើរួមគ្នាតែម្ដង គឺស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2020 នេះហើយ។

សូមអគុណផងដែរ ចំពោះលោក សោម វឺន ប្រធានក្រុមប្រិក្សាស្រុករលាប្អៀរនិងក្រុមការងារសាខាកាក់បាតក្រហមខេត្ត ដោយបាននាំយកនូវអំណោយនិងថវិកាមួយចំនួនរបស់សាខាកាក់បាតខេត្ត ក្នុងការចូលរួមពិធីបុណ្យសពនេះ និងសូមអគុណចំពោះអាជ្ញាធម៌មូលដ្ឋាន ឃុំស្វាយជ្រំ លោកបាននាំយកជាអំណោយនិងថវិកាមួយចំនួនរបស់ឃុំដើម្បីចូលរួមក្នុងពិធីបុណ្យសពនេះ សូមរំលឹកថា÷លោក មេឃុំស្វាយជ្រុំ លោកតែងតែយកចិត្តទុកដាក់និងចុះសួសុខទុក្ខដល់ប្រជាពលរដ្ឋជានិច្ច នៅពេលប្រជាពលរដ្ឋមានជួបការលំបាក ក្នុងករណីណាមួយ! គឺលោកធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ចំពោះអាជ្ញាធ័រ។

ម្យ៉ាងវិញទៀតសូមចូលរួមសោកស្ដាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់សាច់ញាតិនៃសពផងដែរ នេះជាការបាត់បង់សមាជិកក្រុមគ្រួសារម្នាក់ គួរឱ្យ អាសូរណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here