មេឈ្មួញឈ្មោះចែ គង់ នៅភូមិសំអោង ឃុំមានរិទ្ធ មុខរបរបស់គាត់ រកសុីតែបទល្មើសព្រៃឈើដឹកចេញពីព្រៃឡង់ជារៀងរហូត

0
35

••••••••••••••••••••••••••••••••••••••••••••

{ខេត្តកំពង់ធំ} នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានកម្លាំងប្រតិបត្តិការសឹករងកំពង់ធំនិងសហគមន៍អូក្រញ៉ូងចុះទៅបង្ក្រាបឃាត់ចាប់ឈើដែលឈ្មួញដាក់លាក់ទុកនៅក្នុងព្រៃនឹងគោយន្តកន្ត្រៃ 1 គ្រឿងដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីព្រៃឡង់មកដល់ចំណុច យូធីអឹម លេខ(៥៤៧៩២..១៤៤៤១៧២) ជាប់នឹងព្រំសហគមន៍អូក្រញ៉ូង

ស្ថិតនៅក្នុងភូមិជុាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រតិបត្តិការក្នុងការបង្ក្រាបនេះនៅវេលាម៉ោង០៦ នឹង៣០នាទីល្ងាច បើតាមការបញ្ជាក់របស់លោកឈៀតនាយសង្កាត់រដ្ឋបាលព្រៃឈើទំរីងថាឈើទាំងអស់នេះគឺដឹកជញ្ជូនចេញពីព្រៃឡង់ តាមច្រកស្នាក់ការបរិស្ថានព្រះអាទិត្យ ហើយដឹកយកមកលាក់ទុកជាប់នឹងព្រៃសហគមន៍ទើបសមាជិកសហគមន៍មកជំនាញរដ្ឋបាលព្រៃឈើសង្កាត់ទំរីង

នៅពេលដែលទទួលព័ត៌មានពីសមាជិកសហគមន៍រួចមកទើបឈានដល់ការបង្ក្រាបក្នុងនោះមានការដឹកនាំការបង្ក្រាបដោយលោក ឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីងរួមទាំងកំលាំងប្រតិបត្តិការសឹករងកំពង់ធំនិងកម្លាំងសហគមន៍អូរក្រញ៉ូងចំណែកវត្ថុតាងត្រូវយកមករក្សាទុកនៅកន្លែងសង្កាត់រដ្ឋបាលព្រៃឈើទំរីង

ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការមួយចំនួនដែលមិនប៉ះពាល់នឹងបទល្មើសព្រៃឈើបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថាឈ្មោះចែ គង់ ដែលរស់នៅក្នុងភូមិសំអោងឃុំមានរិទ្ធ ស្រុកសណ្ដាន់ នេះរកស៊ីបទល្មើសព្រៃឈើជាយូឆ្នាំមកហើយ ទើបតែពេលនេះចែ គង់ បានជាប់អន្ទាក់របស់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here