បទល្មើសនេសាទ (ឆ្នុកអ៊ុយ) ដែលជាឆ្នាំងបាយរបស់សម្ថកិច្ចជំនាញជាច្រើនឆ្នាំកំពុងកើតមានពេញផ្ទៃនៃស្ទឹងសង្កែ

0
74

(ខេត្តបាត់ដំបង)សេចក្តីរាយការណ៏ពត៌មានជាបឋមនាល្ងាចថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ក្រុង/ខេត្តបាត់ដំបបទល្មើសនេសាទដែលជាឧបករណ៍ប្រភេទ(ឆ្នុកអ៊ុយ)បាននឹងកំពុងកើតមានពេញផ្ទៃទឹកស្ទឹងសង្កែ ដើម្បីរងចាំបំផ្លាញផ្តាច់ពូជហ្វោងមច្ឆាជាតិ ខណៈមន្ត្រីជំនាញរវល់ជិះសេះលេងដៃ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលមានមុខរបរទេសាទតាមដងស្ទឹងសង្កែបានអោយដឹង ជារៀងរាល់ឆ្នាំពួកគាត់តែងសង្គេតឃើញបទល្មើសនេសាទប្រភេទឆ្នុកអ៊ុយក្រឡាញឹក បានកើតមានពាសពេញផ្ទៃទឹកស្ទឹងសង្កែចាប់ពីចំណុចក្បែរគល់ស្ពានវត្តគរស្ថិតក្នុងក្រុងបាត់ដំបង រហូតទៅដល់ស្រុកបាណន់ និងតាមបណ្តាស្រុកដដៃទៀត ហើយបាននឹងកំពុងបំផ្លាញហ្វោងពូជមច្ឆាជាតិ ដែលក្នុងមួយថ្ងៃៗអស់រាប់តោន តែមិនដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណាម្នាក់ចុះមកធ្វើការបង្ក្រាបឡើយ ដោយពួកគាត់ដាក់ការសង្ស័យថាអាចមានការត្រូវរ៉ូវគ្នារវាងម្ចាស់បទល្មើសនិងមន្ត្រីជំនាញហើយមើលទៅ។

ប្រភពដដែលបានលើកឡើងទៀតថា បើសិនជាមន្ត្រីជំនាញមិនមានវិធានការបង្ក្រាបបទល្មើសនេសាទប្រភេទឆ្នុកអ៊ុយដែលជាឧបករណ៍បំផ្លាញហ្វោងពូជមច្ឆាជាតិមួយនេះទេ ទៅថ្ងៃអនាគតធនធានធម្មជាតិនិងបាត់បង់ម្តងបន្តិចៗរហូតអាចឈានដល់ផុតពូជនិងហូបតែរបស់នាំចូលពីប្រទេសជិតខាងតែប៉ុណ្ណោះ។

គួររំលឹកដែរថាពាក់ព័ន្ធទៅនឹងការលើកឡើងជំវិញនៃបទល្មើសនេសាទខាងលើនេះដែរ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអោយអ្នកយកព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះថា និងធ្វើការបង្ក្រាប ព្រោះកន្លងមកលោកបានចាត់អោយខាងសង្កាត់ចុះទៅជំរាបភូមិឃុំអោយជួយ ព្រោះខាងលោកដោយសារធ្វើទំនប់តាអនយកកាណូតឡើងពីក្រោមចេញមកអត់រួច ដូច្នេះមានតែសង្កាត់ចុះមកអោយភូមិឃុំ និងប៉ុស្តិ៍ជួយធ្វើការងារនេះ ដោយទីមួយចុះអប់រំណែនាំពួកគាត់ តែបើមានទីពីរនឹងសហការគ្នាចាប់រើដុតៗបំផ្លាញចោលតែម្តង។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here