រដ្ឋបាលស្រុកកំពង់រោទិ៍៖ចុះផ្សព្វផ្សាយ អប់រំ ណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ អាជីវករតាមបណ្ដាផ្ទះល្វែង អមសងខាងផ្លូវ ៣១៤D ជុំវិញផ្សារ និងក្នុងបរិវេណផ្សារកំពង់រោទិ៍

0
171

*ស្រុកកំពង់រោទិ៍៖នៅព្រឹកថ្ងៃអង្គារ៍ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ មានមន្ត្រីរាជការសាលាស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំញរ កម្លាំងប្រជាការពារ ចុះផ្សព្វផ្សាយ អប់រំ ណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ នៅតាមបណ្ដាផ្ទះល្វែង អមសងខាងផ្លូវ ៣១៤D ជុំវិញផ្សារ និងក្នុងបរិវេណផ្សារកំពង់រោទិ៍។ ក្នុងឱកាសនោះ ក៏មានចែកម៉ាសចំនួន ១៥០ម៉ាស និងស្ទិកគ័រចំនួន១០០ផងដែរ សម្រាប់បិទផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ក្នុងទីប្រជុំជនស្រុកកំពង់រោទិ៍។
ក្នុងឱកាសនោះផងដែរ លោក អភិបាលនៃគណៈអភិបាលស្រុកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សាអនាម័យ ជាពិសេសចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងអស់គ្នា ៕
ដោយ៖លោកជា_រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here