ចាប់បានហើយ ឃាតករដែលសម្លាប់ស្ត្រីវ័យចំណាស់ គឺជាស្ត្រីម្នាក់ដែលចាញ់ល្បែង នៅក្នុងស្រុកសូទ្រនិគម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត

0
100

កាលពីរសៀកមលថ្ងៃទី៧ខែធ្នូឆ្នាំ ២០២០ បានសហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ចាប់ឃាត់ខ្លួនស្ត្រីម្នាក់ ដែលសង្ស័យថា ជាប់ពាក់ពន្ធ័និងអំពើឃាតកម្ម។ ក្រោយពេលសាក សួរ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្លន់សម្លាប់ ស្ត្រីវ័យចំណាស់ យកទ្រព្យសម្បត្តិ ព្រោះតែចាញ់ល្បែង ជំពាក់លុយគេច្រើន។
នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ឆាន់ វុទ្ធី បានឲ្យដឹងថា ប្រតិបត្តិការនេះមានការសហការជាមួយកម្លាំងនគរបាលស្រុកសូទ្រ និគម ទើបចាប់ខ្លួនស្ត្រីជាជនសង្ស័យ នៅចំណុចភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម។
ជនសង្ស័យឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកនាយរង បញ្ជាក់អំពីដំណើរឿងថា កាលពី ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ ៧១ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ។ ពេលត្រឡប់មកពីបុណ្យវិញ បានដឹកគោយកទៅចងនៅស្រែរបស់ខ្លួន នៅខាងកើតភូមិ ចំងាយប្រហែល ២គីឡូម៉ែត្រនិងត្រឡប់មកផ្ទះវិញ ហើយថ្ងៃ រសៀល ក៏ជិះកង់ទៅមើលគោម្តងទៀត។ លុះព្រលប់ថ្ងៃដដែល កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏អោយអ្នកជិត ខាង ជួយរកម្ដាយនៅកន្លែងចងគោ ចំណុចត្រពាំង រូង ។ ពេលនោះក៏ឃើញម្តាយដេកសន្លប់ ក្បែរកម្ពោតព្រៃក្បាលស្រែ ដោយឃើញស្លាកស្នាមរបួសផ្ពាល់ខាង ឆ្វេង និងឈាម ជាច្រើន។ ភ្លាមនោះ ក៍បានដឹកទៅសង្គ្រោះឯមន្ទីរពេទ្យបង្អែកស្រុក តែជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់មុនទៅដល់ពេទ្យ។ លោកបានបន្ថែមថា នៅពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេ និងពិនិត្យសាកសព ហើយសន្និដ្ឋានបានថា ករណីនេះ ពិតជាមានបទល្មើសព្រហ្មទណ្ឌ។ ក្រោយបើកការស៊ើប អង្កេត ទើប កំណត់បានមុខ សញ្ញាជនសង្ស័យ ឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ដោយបាននាំខ្លួនយកមកសាកសួរ។
ឆ្លងកាត់ការសាកសួរជាច្រើនម៉ោង ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រិត្តបទល្មើសខាងលើពិតប្រាកដមែន។ មុនពេលកើតហេតុ រូបគេបានទៅជីកដំឡូវជ្រូក ជាមួយជនរងគ្រោះ នៅចំណុចកើតហេតុ។ ដោយមានឳកាសល្អខ្លួនក៍យកជំនីក ដងដែក វាយលើជនរងគ្រោះចំនួន ៣ជំនីក បណ្តាលឲ្យសន្លប់ ហើយក៍បានយកទ្រព្យសម្បត្តិមួយចំនួន រួម មាន: ប្រាក់ខ្មែរចំនួន២លាន ៨០ម៉ឺន. ប្រាក់ដុល្លារចំនួន១០០ ដុល្លារ .ខ្សែកលោហះធាតុពណ៌ទង់ដែងមួយខ្សែ .ចិញ្ចៀនលោហធាតុពណ៌ទង់ដែងពីរវង់. ដុំលោហះធាតុពណ៌ទង់ដែង១កញ្ចប់តូច។
លោកឆាន់ វុទ្ធី បញ្ជាក់ថា ជនសង្ស័យ បានសារភាពទៀតថា មូលហេតុដែលគាត់សម្លាប់ជនរង គ្រោះ ព្រោះតែខ្លួនចាញ់ល្បែងអស់ ហើយជំពាក់ប្រាក់គេច្រើន។
ក្រោយស្តាប់ចម្លើយសារភាព ស្ត្រីជាជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី៨ខែធ្នូនេះ ដើម្បីចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here