ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំក្រុម ការងារធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំ និងណែនាំដល់អាជីវករលក់ដូរនៅក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំង អំពីវិធានការការពារជម្ងឺកូវីដ១៩

0
36

កំពង់ឆ្នំាង: កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមន្ទីរសុខាភិបាលខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ក្រុងកំពង់ឆ្នាំងចុះយុទ្ធនាការផ្សព្វផ្សាយ អប់រំ និងណែនាំដល់បងប្អូនអាជីវករផ្សារលើព្រមទាំងចែកម៉ាស និងបាញ់អាល់កុលលាងសម្អាតដៃ ដល់អាជីវករ និងប្រជាពលរដ្ឋ នៅក្នុង និងបរិវេណផ្សារលើ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។

ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខាងលើ នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ សូមអនុវត្តទៅតាមការ
ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សុខា
ភិបាល កុំចេះតែនាំផ្អើលឈូរឆរជឿលើព័ត៌មានបំពុលសង្គមមួយចំនួនថាប្រើប្រាស់ថ្នាំនេះ ថ្នាំនោះ ឬក៏អនុវត្តតាមវិធីសាស្ត្របែបនេះ បែបនោះ អាចការពារ ឬព្យាបាលជម្ងឺកូវិដ
១៩បានឱ្យសោះ គឺសំខាន់គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែទាំសុខភាពនិងអនាម័យអោយបានល្អជាប្រចាំត្រូវលាងដៃនឹងទឹកសាប៊ូអាកុលឬជែលឲ្យបានញឹកញាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here