ភ្ញាក់ផ្អើលប៉ូលីសឃាត់រុឺម៉កដឹកគោពលរដ្ឋធ្លាក់ចេញពីផ្លូវបណ្តាលឱ្យរុឺម៉កពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅស្រុកទឹកផុស

0
46

ថ្ងៃទី 07 ខែធ្នូ2020 ម៉ោង 7:53 នាទី
…………………………………………
(កំពង់ឆ្នាំង)៖ហេតុការខាងលេីនេះបានកេីតឡើងនៅស្រុកទឹកផុសកាលពីថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០២០។ បេីតាមការរៀបរាប់របស់លោក សៅ សុះ ដែលជាឈ្មួញទិញគោពីពលរដ្ឋបានអោយដឹងថា ដំបូងឡេីយគាត់បានទិញគោពីពលរដ្ឋដោយមានសំបុត្រចេញត្រឹមត្រូវពីមេភូមិ។

ក្រោយមកលោកក៏បានដឹកគោចេញមកផ្ទះរបស់លោក នៅតាមផ្លូវភ្លាមនោះក៏មានប៉ូលីសម្នាក់មកកាក់ឃាត់សួរនាំរូបគាត់ដេីម្បីរកសំបុត្រទិញគោ។ ដោយសារស្ថានភាពផ្លូវចង្អៀតគាត់ក៏ពុំបានឈប់ភ្លាមៗដូចការឃាត់របស់ប៉ូលីសនោះឡេីយ។ ក្រោយមកក៏មានការប្រទាំងប្រទេីសគ្នាដោយភាគីប៉ូលីសបានឡេីងបេីករុឺម៉កដឹកគោនោះបម្រុងដឹកយកទៅប៉ុស្តិ៍ តែក្រោយមកស្រាប់តែប៉ូលីសរូបនេះបានបេីកធ្លាក់ចេញពីផ្លូវបណ្តាលអោយរុឺម៉កដឹកគោរងការខូចខាត។

បន្ទាប់ពីធ្វេីការជជែកវែកញែកគ្នាអស់ពេលជាច្រេីនទីបំផុតប៉ូលីសក៏បានយករុឺម៉កដឹកគោនោះទៅប៉ុស្តិ៍នគរបាលដែលស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីធ្វេីការសម្របសម្រួលគ្នានៅបុស្តិ៍រួចមក បេីតាមការបញ្ជាក់របស់លោក សៅ សុះ ទីបំផុតចំពោះការខូចខាតរុឺម៉កដឹកគោគឺប៉ូលីសពុំបានជួយចេញនោះទេគឺលោក សៅ សុះ ជាអ្នកយកមកធ្វេីខ្លួនឯង។។

LEAVE A REPLY

Please enter your comment!
Please enter your name here