សេចក្តីបំភ្លឺព័ត៌មាន

0
16

ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិពិនិត្យឃើញមានការផ្សព្វផ្សាយ និងការចែករំលែកបន្តបន្ទាប់លើបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងបុរសម្នាក់ប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សាយជាសាធារណ:។

នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ឯកសណ្ឋាននគរបាលនោះ។

រសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់អត្តសញ្ញាណបុរសខាងលើ និងឈានដល់ការកោះអញ្ជើញមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផាន សុភក្ដី ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខ របរ ជាងកាត់សក់ នៅចំណុច ភូមិពាណិជ្ជ កម្ម សង្កាត់ រការធំ ក្រុង ច្បារមន ខេត្ដកំពង់ស្ពឺ បានឆ្លើយសារ ភា ព និ ង ទទួលស្គាល់ ថាឯកសណ្ឋាននគរបាលជាតិ (អាវនោះ) គឺជាកម្មសិទ្ធិលោកឧត្ដមសេនីយ៍ ត្រី ង៉ាម រី ជាស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរ បាលខេត្ដកំពង់ស្ពឺ ដែលកាលពីថៃ្ងទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៨:៣០ នាទី កន្លងទៅ លោឧត្តមសេនីយ៍ត្រី ង៉ាម រី បានបេីករថយន្ដពាក់ផ្លាកលេខនគរបាលមកតូប ដើម្បីកាត់សក់ គាត់បានដោះអាវព្យួរ ខ្ញុំ (ផាន សុភក្តី) ក៏បានសុំពាក់អាវថតរូប ដោយលោក ង៉ាម រី បានឆ្លើយថា ពាក់ៗទៅ ខ្ញុំសួរបន្តថា បេីថតផុសក្នុង ហ្វេសប៊ុក បានអត់ គាត់ឆ្លេីយថា ផុសៗទៅ រួចខ្ញុំបានសុំខ្ចី សោររថយន្តដេីម្បីបេីកទ្វារ អង្គុយថត គាប់ ជួន ពេល នោះ មានព្រះសង្ឃនិមន្តបិណ្ឌបាតឆ្លងកាត់ទីនោះ ខ្ញុំ បានយកបច្ច័យ ដាក់បាតលោក ដោយគ្រងឯកសណ្ឋាននគរបាលជាតិផងដែរ។ ឈ្មោះ ផាន សុភក្តី បានបញ្ជាក់បន្ថែមថា ចំពោះ សកម្មភាព ខាងលើ គឺខ្ញុំមិនបានដឹងថា ជាអំពេីខុសច្បាប់ នោះទេ ព្រោះ លោកឧត្ដមសេនី យ៍ ង៉ាម រី គាត់ជានគរបាលជាតិមានឋានៈខ្ពស់ បានយល់ព្រមឱ្យខ្ញុំថតរូបផុសក្នុង ហ្វេសប៊ុក ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដោយបុគ្គលឈ្មោះ ផាន សុភក្តី បានសារភាពទទួលស្គាល់កំហុស និងបានស្នើសុំការយោគយល់អធ្យាស្រ័យពីសមត្ថកិច្ច គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិកសម្របសម្រួលអនុវត្តត្រឹមកម្រិតធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។

ដោយឡែកចំពោះលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គណៈស្នងការនឹងគោរពស្នើសុំមតិចង្អុលដឹកនាំពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here