មហាសោកសង្រេងណាស់មួយពព្រិចភ្នែកបាត់បង់កូនជាទីស្រឡាញ់ដល់៣នាក់

0
79

……………………………………
កំពង់ធំ=ក្មេងប្រុសស្រី៣នាក់បងប្អូនបង្កើតលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័ម ខណ:ម្តាយឪពុកមិននូវទៅស៊ីឈ្នួលដកដំឡូងឲ្យគេ…ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ ចណុចស្រះទឹក ខាងកើតផ្ទះឈាងខាងជើងប្រមាណ៣០០ម៉ែត ស្ថិតនៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ …យោងតាមរបាយការណ៍ ពីសម្ថកិច្ចជំនាញបានឲ្យដឹងថា:មុនពេលកើតហេតុដោយសាតែភាពក្រីក្រឪពុកម្តាយទៅស៊ីឈ្នួលដកដំឡូងឲ្យគេនៅចំការដោយទុកកូនតូចៗនៅផ្ទះ លុះត្រឡប់មកផ្ទះវិញមិនឃើញកូននៅផ្ទះ ក៏នាំគ្នាដើរកស្រាប់តែប្រទះឃើញស្បែកជើងនិងខោអាវកូនកូនៗទាំងអស់នៅក្បែរមាត់ស្រះ ចុះរាវរកស្រាប់តែឱបគ្នារមួរម៉ែតស្លាប់បាត់បង់ជីវិតអស់ទៅហើយ..ស្រង់មកលើគោក យំអោបសពទាំងប្តីទាំងប្រពន្ធស្ទើរគាំងបេះដូង សម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសលវិច្ច័យក្មេងរងគ្រោះទាំង៣នាក់បងបង្កើតពិត្យជាស្លាប់ ដោយលង់ទឹកប្រាកដមែន កុមារងគ្រោះទី១ឈ្មោះយ៉ិត សុខគីមភេទប្រុសអាយុ៦ឆ្នាំ ទី២ឈ្មោះយ៉ិតកញ្ញាអាយុ៦ឆ្នាំសូមបញ្ជាក់ថាយ៉ិតសុខគីមនិងយ៉ិតកញ្ញាជាបងប្អូនភ្លោះនិងគ្នា ទី៣ឈ្មោះយ៉ិតហ៊ាន់ ភេទប្រុសអាយុ៤ឆ្នាំ កុមារងគ្រោះទាំង៣នាក់នេះមានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ឪពុកឈ្មោះមាស លីមអាយុ៥០ឆ្នាំម្តាយឈ្មោះ យួង អ៉ិតអាយុ៣១ឆ្នាំ សពក្មេងប្រុសស្រី៣នាក់សម្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕អ៊ុងសំអាត

LEAVE A REPLY

Please enter your comment!
Please enter your name here