សមត្ថកិច្ចកងរាជអាវុធហត្ថនិងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងធ្វើការឃាតខ្លួនជនដៃដល់៣នាក់ ក្នុងអំពើឃាតកម្មហើយនាំយកទៅធ្វើត្រាប់នៅកន្លែងកើតហេតុ

0
106

ខេត្តកំពង់ឆ្នាំង រយះពេល៣ថ្ងៃទីសមត្ថកិច្ចកងរាជអាវុធហត្ថនិងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងធ្វើការឃាតខ្លួនជនដៃដល់៣នាក់ ក្នុងអំពើឃាតកម្មហើយនាំយកទៅធ្វើត្រាប់នៅកន្លែងកើតហេតុ

នៅព្រឹកថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2020នេះសមត្ថកិច្ចនគបាលខេត្តនិងកងរាជអាវុធហត្ថខេត្ត បាននាំយកជនដៃក្នុងអំពើឃាតកម្មចំនួន 3 នាក់ទៅធ្វើត្រាប់នៅកន្លែង កើតហេតុ ក្នុងអំពើ មនុស្សឃាត ដែល បានបណ្ដាលឲ្យ ជនរងគ្រោះម្នាក់បានស្លាប់ នៅយប់ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2020កន្លងទៅ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកឧុត្តមសេនីយ៍ត្រី ប៉ុលវុទ្ធីបានឲ្យដឹងថា ក្រោយពេលកើតហេតុនៃអំពើឃាតកម្មធ្វើឱ្យជនរងគ្រោះម្នាក់បានស្លាប់កាលពីយប់ថ្ងៃទី 7 ខែធ្នូ២០២០កន្លងទៅនេះ ភ្លាមៗនគរបាលខេត្តដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក អ៉ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសមត្ថកិច្ចនគបាលខេត្ត បានចុះបើកការស្រាវជ្រាវបន្ទាន់និងបានឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន 3 នាក់ក្នុងនោះ២នាក់ត្រូវបាន សមត្ថកិច្ចនគរបាលខេត្តធ្វើការឃាត់ខ្លួនដែលមាន 1-ឈ្មោះ ណន ណឹម ភេទប្រុសអាយុ 37 ឆ្នាំ .ទី 2 ឈ្មោះ នៅច្រេស អាយុ 30 ឆ្នាំ ដោយឡែកម្នាក់ផ្សេងទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការ ស្រាវជ្រាវឃាត់ខ្លួនផងដែរ គឺឈ្មោះ តុន រឿន អាយុ 26 ឆ្នាំទាំង 3 នាក់ខាងលើនេះមានទីលំនៅជាមួយគ្នាក្នុង ភូមិគក ឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដោយឡែកជនរងគ្រោះមានឈ្មោះ ញៀនណូយ ហៅ ស្នា អាយុប្រមាណជាង 30 ឆ្នាំមានទីលំនៅភូមិឃុំស្រុកជាមួយគ្នា ។

នៅចំពោះមុខសមត្ថកិច្ចឯកន្លែងធ្វើត្រាប់នៅព្រឹកថ្ងៃទី 9 ធ្នូ ជនសង្ស័យទាំង 3 នាក់បានសារភាពថាខ្លួនមានគំនុំនឹងជនរងគ្រោះដែលតែងតែ បង្កររឿងហេតុនៅ ក្នុងភូមិ ជាញឹកញាប់ធ្វើអោយពួកខ្លួនទាំង៣នាក់ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបចំពួនស្ទាក់ វាយនិងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ហើយជនរងគ្រោះបានរត់ទៅស្លាប់នៅឯផ្ទះ។
ក្រោយមកនៅថ្ងៃទី 8 ពួកខ្លួនក៍ ត្រូវបានកងរាជអាវុធហត្ថនិងនគរបាលខេត្តធ្វើការចាប់ខ្លួនតែម្ដង ។

ក្រោយពេលធ្វើត្រាប់អំពីសកម្មភាពពួនស្ទាក់និងកាប់លើជនរងគ្រោះហើយជនសង្ស័យទាំង 3 នាក់ត្រូវសមត្ថកិច្ចទាំង ២ អង្គភាព កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here